Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអាល្លឺម៉ង់​ ថាការគំរាមកំទេចផ្សារ កណ្តាលក្រុងពាក់ព័ន្ធនឹង IS

អាល្លឺម៉ង់​ ថាការគំរាមកំទេចផ្សារ កណ្តាលក្រុងពាក់ព័ន្ធនឹង IS

អាល្លឺម៉ង់៖ រដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង់​បានថ្លែងថា​ការគំរាមវាយប្រហារ​កំទេច​ផ្សារ​លក់ទំនិញ​ដ៏​ធំមួយ​នៅ​កណ្តាលក្រុងភាគខាងលិច Essen គឺមាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមជ្រុលនិយម​រដ្ឋអ៊ីស្លាម​អាយស៊ីស​ ។

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់លោក Thomas de Maiziere បានថ្លែងប្រាប់​បណ្តាញ​ផ្សព្វ​ផ្សាយ​សាធារណៈ​ ARD ថា​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​របស់​អាល្លឺម៉ង់​ទទួល​បាន​ព័ត៌មាន​អំពី​តម្រុយ​នៃការ​វាយប្រហារ​មួយ​ហើយថែមទាំងបាន​ជូនដំណឹង​នេះ​ទៅកាន់​អាជ្ញាធរ​សន្តិសុខ​ក្នុងស្រុក​ក្នុងទីក្រុង​ Essen ទៀតផង ។

​លោក de Maiziere បានថ្លែងថា​ករណីនេះ​ត្រូវបាន​គេ​វាយតម្លៃ​ជាច្រើន​ដង​ហើយ​ ម្យ៉ាងវា​មិនអាច​ត្រូវបាន​គេទម្លាយចេញមកថាអាច​កើតមាន​ករណីវាយប្រហារ​ច្បាស់លាស់មួយលើ​ហាងលក់ទំនិញ​នេះ​ឡើយ ។ ករណីត្រូវបាន​រារាំងរួច​​មកហើយ​ដែរ ។

ចំណែក​កាសែត Bild ក៏ដូចជា​បណ្តាញ​ផ្សព្វផ្សាយ​សាធារណៈ​ WDR បានរាយ​ការ​ណ៍​មុននេះដោយ​ស្រង់ប្រភពសុំមិនបញ្ចេញឈ្មោះ​ថា យុទ្ធជន​អាល្លឺម៉ង់​ជាមួយ​និង​ក្រុមយុទ្ធជនអាយស៊ីស​ក្នុងប្រទេស​ស៊ីរី​បាន​ទាក់ទងគ្នា​តាមបណ្តាញ Messenger អនឡាញ​របស់ក្រុមសកម្មប្រយុទ្ធមួយ​ដែលមានមូលដ្ឋាននៅ​អាល្លឺ​ម៉ង់​និង​បរទេស​ ហើយព្យាយាម​ប្រាប់ហេតុផលដល់ពួកគេ​ឲ្យបើកការ​វាយ​ប្រ​ហារ​​លើ​ផ្សារ​លក់ទំនិញ​នៅទីក្រុងខាងលើ​នៅថ្ងៃសៅរ៍តែម្តង ។

ទោះជាយ៉ាងណាលោករដ្ឋមន្ត្រី​រូបនេះ​ថែមទាំងបានអះអាង​ថា​ផ្សារក្នុង​ទីក្រុង Essen ស្ថិតក្នុងចំណោម​ទីតាំងលក់ទំនិញ​ធំជាងគេ​បំផុត​ក្នុង​ប្រទេស​អាល្លឺម៉ង់​​​ តែ​មិន​បើកលក់​នៅថ្ងៃសៅរ៍ឡើយ ។ មួយវិញទៀត​មន្ត្រីប៉ូលិស​ប្រដាប់​ដោយអាវុធ​គ្រប់ដៃ​ប្រមាណជា​១០០នាក់​បានបោះទីតាំង​របស់ពួកគេ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​ដើម្បីការពារ​មិនឲ្យមានអ្នកណាម្នាក់​ចូលបានឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES