អាមេរិក៖ អ្នកនាំពាក្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Sean Spicer បានថ្លែងកាលពីថ្ងៃច័ន្ទនេះថាលោកដូណាល់ ត្រាំ នឹងបរិច្ចាគប្រាក់បៀវត្សរ៍ប្រធានាធិបតីប្រចាំឆ្នាំរបស់លោកដែលមានចំនួន៤០ម៉ឺនដុល្លារជួយដល់ផ្នែកសប្បុរសធម៌នៅដំណាច់ឆ្នាំនេះហើយលោកចង់ឲ្យសារព័ត៌មានដែលតែងតែរិះគន់លោកជួយដល់លោកក្នុងការជ្រើសរើសអ្វីដែលមានប្រយោជន៍ ។
លោក Spicer បានថ្លែងប្រាប់អ្នកសារព័ត៌មានថាគោលបំណងរបស់លោកប្រធានាធិបតីគឺបរិច្ចាគនូវប្រាក់ខែរបស់លោកនៅដំណាច់ឆ្នាំនេះ ។ លោកបានធ្វើការប្តេជ្ញាចិត្តចំពោះពលរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនេះថែមទាំងបានបន្តថាអ្នកទាំងអស់គ្នាជួយកំណត់ថាតើគួរធ្វើតាមផ្លូវនេះឬអត់ វាជាជាងសេចក្តីថ្លែងការណ៍ខុសប្រក្រតីចេញពីសេតវិមានដែលបង្កឲ្យកើតមានការប្រឈមមុខដាក់គ្នាដូចសត្រូវជាមួយនិងអ្នកសារព័ត៌មានដែលកើតឡើងស្ទើររៀងរាល់ថ្ងៃ។
គួរកត់សម្គាល់ថា ជាច្រើនដងមកហើយក្នុងអំឡុងពេលនៃយុទ្ធនាការប្រធានាធិបតីរបស់លោក សេដ្ឋីពាណិជ្ជកម្មដូណាល់ ត្រាំ បានថ្លែងថាលោកមិនមានគម្រោងយកប្រាក់ខែប្រធានាធិបតីឡើយ ការសន្សំបាន១ដុល្លារ ជាកម្រិតអប្បបរមាត្រឹមត្រូវតាមច្បាប់។
កាលពីអតីតកាលលោក Herbert Hoover និងលោក John F.Kennedy ក៏បានបរិច្ចាគប្រាក់ខែប្រធានាធិបតីរបស់ពួកគាត់ដល់ផ្នែកសប្បុរធម៌ផងដែរ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា