Monday, January 20, 2025
Homeព័ត៌មានជាតិកីឡាករ​ប្រដាល់ សៅ ប៊ុន​នឿន បើក​តាក់​ស៊ីម៉ែត្រ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

កីឡាករ​ប្រដាល់ សៅ ប៊ុន​នឿន បើក​តាក់​ស៊ីម៉ែត្រ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

​​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករ៉ឺម៉កម៉ូតូបុករថយន្តតាក់ស៊ីម៉ែត្រហើយចុះទៅរកវាយ អ្នកបើករថយន្តតាក់ស៊ីម៉ែត្រប៉ះចំអ្នកបើកជាកីឡាករប្រដាល់ជើងចាប់​សៅប៊ុននឿនដាល់មួយដៃ​សន្លប់មួយសន្ទុះដឹងខ្លួនវិញស្វាងស្រា ដែលហេតុការណ៍នេះកើតឡើង​កាលពីកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវរដ្ឋសភាស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលគេស្គាល់ថាជាកីឡាករប្រដាល់ជើងចាស់ សៅប៊ុននឿន ​បើករថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនខ្មែរម៉ាកតូយ៉ូតាព្រូសពណ៌ត្រួយចេក ​ពាក់ស្លាកលេខភ្នំពេញ2AK4110តាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅលិចទៅកើតខណៈពេលមកដល់មកដល់រង្វង់មូលសម្តេចជួនណាតក៏ស្រាប់តែមានបុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរមកតាមបណ្តោយផ្លូវរដ្ឋសភាក្នុងទិសដៅពីត្បូងទៅជើង ​មិនបានបន្ថយល្បឿនអកហ្ស៊ឺជាមួយរថយន្តតាក់ស៊ីម៉ែត្រ​រេចង្កូតជ្រុលទៅបុកចំទ្វារខាងស្តាំបណ្តាលអោយ​ក្រពិតទ្វារខាងស្តាំភ្លាមៗនោះដែលម្ចាស់រ៉ឺម៉កម៉ូតូ​ចុះពីលើម៉ូតូចង់រករឿងវ៉ៃតៃកុងរថយន្ត​តាក់ស៊ីម៉ែត្រដែលជាកីឡាករប្រដាល់ជើងចាស់ត្រូវកីឡាករប្រដាល់សៅប៊ុននឿនវាយមួយដៃ
បណ្តាលអោយសន្លប់អស់មួយភាំងរងរបួសបែកមាត់។
ក្រោយពេលកើតហេតុ​ម្ចាស់រ៉ឺម៉កម៉ូតូដឹងខ្លួនខុសបានសុំទោស​កីឡាករសៅប៊ុននឿនតែដោយសាររថយន្តខូចខាតដែរកីឡាករដែលជាអ្នកបើករថយន្ត​ទាមទារសំណងចំនួន50$អ្នកបើករ៉ឺម៉កម៉ូតូអត់មានប្រាក់សុំសង​15$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ឥន សាន់ស៊ីដេ

RELATED ARTICLES