Sunday, November 24, 2024
Homeបច្ចេកវិទ្យាឡូយ! Xiaomi ចេញ Smart Shoes អាចកត់ត្រាចម្ងាយផ្លូវ ល្បឿនដើរ​និង​កាល់ឡូរី

ឡូយ! Xiaomi ចេញ Smart Shoes អាចកត់ត្រាចម្ងាយផ្លូវ ល្បឿនដើរ​និង​កាល់ឡូរី

បែកធ្លាយ! ក្រុមហ៊ុន Xiaomi របស់ចិនបាន​បង្ហាញនូវ​ស្បែកជើង​ស្ព័រ​ដ៏ថ្មីសន្លាង​និងទំនើបបំផុតជាមួយនិង​យីហោល្បីល្បាញរបស់ខ្លួនជាលើកដំបូងគឺ​ Smart Shoes មានឈ្មោះផ្លូវការ 90 Minutes Ultra Smart Sportswear ដែល​​សហការ​គ្នា​ជាមួយនិង​ក្រុមហ៊ុន Intel ដើម្បីពាំនាំមកនូវ​ខួរ​ក្បាល​របស់​ស្បែកជើងនេះ​។

ស្បែកជើងនេះ​មានបំពាក់​​នូវ​ថ្មដែលមាន​អាយុកាលប្រើប្រាស់បាន៦០ថ្ងៃ​ហើយ​អាច​តាមដាន​នូវ​ការ​បំផ្លាស់ទីរបស់​អ្នកពាក់បានពីការ​ដើរ​ឬរត់​ក៏ដូចជា​ឡើង​ភ្នំជាដើម​។ មិនតែប៉ុណ្ណោះ​នៅ​ពេលចុងបញ្ចប់នៃអំឡុងពេលដែល​លោកអ្នកប្រើវា​អ្នក​នឹងទទួលបាន​របាយការណ៍​បញ្ជាក់ពី​ចម្ងាយផ្លូវ​នៃការដើរ​ ល្បឿននិង​ជាតិកាល់ឡូរីរបស់អ្នក​ ។

ស្បែកជើងSmart Shoes របស់ Xiaomi ដែរនឹងអាច​រកទិញបានក្នុងពេល​ចេញលក់ពាក់កណ្តាល​ខែមេ​សា​ក្នុងតម្លៃ​៤៤ដុល្លារជាមួយនិង​ជម្រើសពណ៌៤រួមាន ពណ៌ខ្មៅ និង​ខៀវ​សម្រាប់​បុរស ខ្មៅនិង​ស៊ីជម្ពូសម្រាប់នារី។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES