បែកធ្លាយ! ក្រុមហ៊ុន Xiaomi របស់ចិនបានបង្ហាញនូវស្បែកជើងស្ព័រដ៏ថ្មីសន្លាងនិងទំនើបបំផុតជាមួយនិងយីហោល្បីល្បាញរបស់ខ្លួនជាលើកដំបូងគឺ Smart Shoes មានឈ្មោះផ្លូវការ 90 Minutes Ultra Smart Sportswear ដែលសហការគ្នាជាមួយនិងក្រុមហ៊ុន Intel ដើម្បីពាំនាំមកនូវខួរក្បាលរបស់ស្បែកជើងនេះ។
ស្បែកជើងនេះមានបំពាក់នូវថ្មដែលមានអាយុកាលប្រើប្រាស់បាន៦០ថ្ងៃហើយអាចតាមដាននូវការបំផ្លាស់ទីរបស់អ្នកពាក់បានពីការដើរឬរត់ក៏ដូចជាឡើងភ្នំជាដើម។ មិនតែប៉ុណ្ណោះនៅពេលចុងបញ្ចប់នៃអំឡុងពេលដែលលោកអ្នកប្រើវាអ្នកនឹងទទួលបានរបាយការណ៍បញ្ជាក់ពីចម្ងាយផ្លូវនៃការដើរ ល្បឿននិងជាតិកាល់ឡូរីរបស់អ្នក ។
ស្បែកជើងSmart Shoes របស់ Xiaomi ដែរនឹងអាចរកទិញបានក្នុងពេលចេញលក់ពាក់កណ្តាលខែមេសាក្នុងតម្លៃ៤៤ដុល្លារជាមួយនិងជម្រើសពណ៌៤រួមាន ពណ៌ខ្មៅ និងខៀវសម្រាប់បុរស ខ្មៅនិងស៊ីជម្ពូសម្រាប់នារី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា