អុីស្រាអែល៖ យោធាអ៊ីស្រាអែលថ្លែងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលកំទេចយន្តហោះចម្បាំងមួយក្នុងចំណោមមីស៊ីលជាច្រើនគ្រាប់ដែលបានបាញ់ចេញពីជើងទម្រនៅមូលដ្ឋានទ័ពអាកាសរបស់ខ្លួនកំពុងប្រតិបត្តិការក្នុងប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ។
ស៊ីរែនក្រើនរំលឹកពីការបាញ់គ្រាប់រុក្កែតបានបន្លឺឡើងនៅភូមិរបស់ជនជាតិអ៊ីស្រាអែលក្នុងតំបន់ Jordan Valley ដែលបានកាន់កាប់ West Bank ហើយសាក្សីពីរនាក់បានឭសំឡេងផ្ទុះមួយក្នុងអំឡុងពេលពីរទៅបីនាទីក្រោយមក ។
យោធាបានថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាក្នុងចំណោមមីស៊ីលប្រឆាំងយន្តហោះចម្បាំងជាច្រើនគ្រាប់មានមួយគ្រាប់ត្រូវបានបាញ់ទម្លាក់ឬទប់ស្កាត់បាន ។ ចំណែកការផ្ទុះនេះត្រូវបានគេឭស្នូរឆ្ងាយពីក្រុងហ្ស៊េរុយសាឡិមរាប់សិបម៉ាយ ។ ជាមួយគ្នានោះដែរគេពុំទាន់សង្កេតឃើញថាមានរបាយការណ៍បង្ហាញពីចំនួនរបួសនិងស្លាប់ឬខូចខាតកម្រិតណានៅឡើយទេ ។
ប្រភពដដែលបានឲ្យដឹងទៀតថាយន្តហោះចម្បាំងកងទ័ពអ៊ីស្រាអែលក្នុងអំឡុងពេលពេញមួយយប់នោះបានដាក់ទិសដៅលើគោលដៅជាច្រើនក្នុងប្រទេសស៊ីរី ។ ក្នុងនោះមានមីស៊ីលប្រឆាំងយន្តហោះចម្បាំងមួយចំនួនបានបាញ់ចេញពីប្រទេសស៊ីរីតាមរយៈបេសកកម្មហើយប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពការពារជាតិអ៊ីស្រាអែលបានទប់ស្កាត់បានមួយគ្រាប់ក្នុងចំណោមមីស៊ីលជាច្រើនគ្រាប់។
គួរបញ្ជាក់ថាអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារជាច្រើនលើកច្រើនសារដើម្បីបង្ការការលួចលាក់នាំចូលអាវុធខុសច្បាប់ទៅឲ្យក្រុម Hezbollah លីបង់ដែលគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ និងជាអ្នកកំពុងប្រយុទ្ធកំទេចពួកឧទ្ទាមដែលស្និទ្ធនិងកងទ័ពស៊ីរី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា