Wednesday, March 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្ស២៣នាក់ ដួលសន្លប់ ម៉ែឪសង្ស័យខ្មោចចូល

សិស្ស២៣នាក់ ដួលសន្លប់ ម៉ែឪសង្ស័យខ្មោចចូល

ខេត្តកំពង់ស្ពឺ ៖ សិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន រលាំងឈូក ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន២៣នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

លោក យិន លន់ ប្រធានការិយាល័យអប់រំស្រុកសំរោងទង បានឱ្យដឹងនៅសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ថា នៅចន្លោះម៉ោង ៧និង៣០នាទី ដល់ម៉ោង ១០ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ មានសិស្សស្រី ចំនួន៧នាក់ ត្រូវបានដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនមួយកន្លែង បន្ទាប់មកបានវិលត្រលប់ទៅផ្ទះរៀងខ្លួនវិញ បន្ទាប់ពីបានធូរស្រាល។

លោកយិន លន់ បានបន្តថា បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះ ចន្លោះពីម៉ោង ១រសៀល រហូតដល់ម៉ោង ២និង៣០នាទីរសៀល ស្រាប់តែមានសិស្សចំនួន ១៦នាក់ទៀត បានដួលសន្លប់ជាថ្មី ហើយក៏ត្រូវបានបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះបន្ទាន់ កើនដល់២៣នាក់ ក្នុងនោះសិស្សស្រី មានចំនួន២២នាក់។

ពាក់ព័ន្ធនឹងករណីសិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន រលាំងឈូក ដួលសន្លប់នេះ គ្រូពេទ្យ នៅមិនទាន់បានបញ្ជាក់ពីមូលហេតុ ដោយក្រុមគ្រូពេទ្យបាននិងកំពុងតាមដានអាការ។ ប៉ុន្តែអ្នកស្រុក និងឪពុកម្តាយអា ណាព្យាបាលសិស្សមួយចំនួន ដែលជឿលើជំនឿអរូបី សង្ស័យជាករណីខ្មោចចូល៕

RELATED ARTICLES