Thursday, March 5, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបបទល្មើសធនធានធម្មជាតិ ៣ឃុំ ក្នុងស្រុកស្វាយលើ

បង្ក្រាបបទល្មើសធនធានធម្មជាតិ ៣ឃុំ ក្នុងស្រុកស្វាយលើ

ខេត្តសៀមរាប ៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានបន្តដឹកនាំមន្ត្រីជំនាញនិងក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំតាសៀម និងឃុំកន្ទួត និងឃុំស្វាយលើ ក្នុងស្រុកស្វាយលើ។

ក្នុងឱកាសនោះ លោកអ៊ឹង គឹមលាង បានណែនាំនិងអប់រំដល់ម្ចាស់សិប្បកម្មខុសច្បាប់ ក្នុងករណីដែលបងប្អូនចង់បន្តធ្វើអាជីវកម្មឡ និងចង់បន្តទៀត ត្រូវធ្វើកិច្ចសន្យាព្រមព្រៀងឱ្យបានត្រឹមត្រូវតាមច្បាប់ និងបានតែឈើស្របច្បាប់តែប៉ុណ្ណេះ។ កន្លងមក អាជ្ញាធរនិងមន្ត្រីជំនាញ បានធ្វើការចុះណែនាំនិងបញ្ឈប់មិនឱ្យមាន និងមិនឱ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្តទៀត ប៉ុន្តែពួកគាត់នៅបន្តធ្វើសិប្បកម្មកែច្នៃនេះ ដោយខុសច្បាប់។ ដូចនេះក្នុងនាមមន្ត្រីជំនាញ ក្រុមការងារពាក់ព័ន្ធ នឹងធ្វើការអនុវត្តតាមផ្លូវច្បាប់ ដោយធ្វើការរឹបអូសម៉ាស៊ីនកែច្នៃនិងឈើខុសច្បាប់ទាំងនេះ ជាដាច់ខាត។

គូសបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការចុះពិនិត្យទីតាំងនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាចុះអប់រំ ណែនាំនិងធ្វើកំណត់ហេតុរឹបអូសម៉ាស៊ីនកែច្នៃ ចុះកិច្ចសន្យាបញ្ឈប់សិប្បកម្មកែច្នៃ៣ទីតាំង ក្នុងភូមិអភិវឌ្ឍន៍អូរតា កុក ឃុំកន្ទួត។ ចុះដកហូតម៉ាស៊ីនកែច្នៃនិងរឹបអូសឈើខុសច្បាប់ ចំនួន ២ទីតាំង ស្ថិតក្នុងភូមិក្រមុំបូល ឃុំកន្ទួត។ ចុះអប់រំនិងណែនាំឱ្យពលរដ្ឋដែលនៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ឱ្យបញ្ឈប់ និងបិទទីតាំងឡដុតយកធ្យូង ១ទីតាំង ករណីមិនធ្វើតាម នឹងអនវុត្តទៅតាមច្បាប់ ចុះបង្ក្រាបនឹងរឹបអូសម៉ាស៊ីនកែច្នៃ និងបញ្ឈប់ សិប្ប កម្មកែច្នៃ ចំនួន២ទីតាំង ក្នុងភូមិជប់លើ ឃុំស្វាយលើ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋ ងាកទៅប្រកបរកមុខរបរ ផ្សេងៗដែលស្របច្បាប់ ក្នុងការចិញ្ចឹមជីវិត៕

RELATED ARTICLES