Friday, January 31, 2025
Homeព័ត៌មានជាតិកម្មករ​សំណង់​ស្រវឹង ចាប់​រំលាភ​នារីកម្មករ​សម្រច

កម្មករ​សំណង់​ស្រវឹង ចាប់​រំលាភ​នារីកម្មករ​សម្រច

ភ្នំពេញ : នារីកម្មករសំណង់ម្នាក់ ពេលជួបជុំកម្មពិធីផឹកស្រវឹងហើយបុរសជនសង្ស័យជាកម្មករ សំណង់ឆ្លៀតអាកាសចាប់នារីវ័យក្មេងចាប់រំលាភបានសំរេចរួចរត់គេចខ្លួនបាត់ទើបប្រាប់បងស្រីប្ដឹងសន្តិសុខជួយចាប់ប្រគល់អោយសមត្ថកិច្ចាត់ការតាមច្បាប់ កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចរោងកម្មករសំណង់ក្នុងកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ គ.ន ស.គ ភេទស្រី អាយុ១៥មុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករ សំណង់កន្លែងកើតហេតុមានស្រុកកំណើត នៅឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាមបានប្រាប់សមត្ថកិច្ចដោយមូលហេតុឃាត់បុរសជនសង្ស័យអោយសមត្ថកិច្ចនេះដោយកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១៧ដោយមេជាងបានជប់លៀងកម្ម សំណង់និងមានផឹកសីុនៅបរិវេនកោះពេជ្រហើយបុរសជនសង្ស័យនោះបានយកស្រាវបៀរបង្ខំអោយរូបខ្ញុំផឹកស្រាវបៀររហូតតែមិនចាប់អារម្មណ៍និងឃើញថាធ្វើការជាមួយគ្នារហូតទាល់ខ្ញុំស្រវឹងក៏ដេកលក់នៅកន្លែងផឹករួចបងស្រីខ្ញុំនាំគ្នាលើមកកន្លែងស្នាក់នៅលុះដល់ម៉ោង១០និង០០នាទីយប់ឃើញសំលៀកបំពាក់ខ្ញុំចេញពីខ្លួនអស់និងភ្ញាក់ឡើងឃើញបុរសជនសង្ស័យជាកម្មករសំណង់លើកនិងស្លៀកខោរត់គេចខ្លួនដោយខ្ញុំស្រែកមិនចេញដោយមានការឈឺចាប់ប្រដាប់ភេទខ្លាំងពេកតែក្រោយមកលុះដល់ម៉ោង៦និង០០នាទីល្ងាចថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០១៧បានរៀបរាប់ប្រាប់បងស្រីបង្កើតឈ្មោះ គន កញ្ញានិងបងប្រុសថ្លៃថាបុរសឈ្មោះ ថេន ចាន់ធាបានចាប់រំលាភរូបខ្ញុំបានសំរេចមិនទាល់ ពេលនេះ គឺមានការឈឺចាប់ប្រដាប់ភេទខ្លាំងណាសូមអោយបងស្រីប្ដឹងសមត្ថកិច្ចចាប់ខ្លួនលុះដល់ព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៧ក៏សន្តិសុខក្នុងកោះពេជ្រជួយចាប់បុរសជនសង្ស័យបានហើយយកមកប្រគល់ អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យមានឈ្មោះ ថេន ចាន់ធា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោង កម្មករ សំណង់ក្នុងកោះពេជ្រជាមួយគ្នាមានស្រុកកំណើតនៅភូមិព្រៃរោង ឃុំ តាឡូ ស្រុកបាកាន ខេត្តពោធិ សាត់បានប្រាប់សមត្ថកិច្ចថាខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នារីរងគ្រោះថារូបខ្លួនចាប់រំលាភរហូតទាល់តែបានសំរេចទេតែទទួលស្គាល់តែនៅយប់ថ្ងៃកើតហេតុបានផឹកជាមួយគ្នាមែនរួមនិងកម្មករផ្សេងទៀតហើយខ្លួនក៏ស្រវឹងហើយក៏មិនដឹងខ្លួនដេកនៅទីណានិងបានប្រព្រឹត្តអ្វីខ្លះតែសំខាន់គឺចាំច្បាស់ថាមិនបានចាប់រំលោភនារីជាកម្មករសំណង់ដូចគ្នាទេហើយគឺមិនទទួលស្គាល់នៅការចោទប្រកាន់ជាដាច់ខាត ។

សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌបុ៉ស្តិ៍សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ថាដោយ បុរសជនសង្ស័យត្រូវសន្តិសុខកោះពេជ្រនិងក្រុមគ្រួសារនារីរងគ្រោះចោទប្រកាន់ពីបទរំលោភហើយយោងតាមពាក្យបណ្ដឹងនារីរងគ្រោះផ្ទាល់ទោះបីបុរសជនសង្ស័យមិនទទួលស្គាល់ក៏ដោយហើយពេលទទួលពាក្យបណ្ដឹងនារីរងគ្រោះរួចនិងអោយទៅមន្ទីរពេទ្យដើម្បីពិនិត្យកោសល្យវិច្ឆ័យតែចំណែកបុរសជនសង្ស័យកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES