នៅពេលបានឮកូនក្អក កណ្តាស់ ហៀរសម្បោរ រករឿងញឹកញាប់ ឪពុកម្តាយមួយចំនួនគិតថា កូនគ្រាន់តែឈឺថ្កាត់ធម្មតា នៅពេលរឹងមាំនឹងជាដោយឯកឯង។ ជាអាការឆ្លងមេរោគដែលក្មេងតូចកើតជាញឹកញាប់ ប៉ុន្តែក្នុងច្រើនករណីអាចពិនិត្យឃើញ ពេលក្រោយថា កើតពីជំងឺអាល់លែរហ្ស៊ី។ ប្រសិនបណ្តោយទុកយូរដោយមិនព្យាបាលត្រឹមត្រូវ អាចនឹងរាលដាល នាំឱ្យអាការអាល់លែរហ្ស៊ីផ្សេងៗក្នុងរយៈពេលវែង។
កូនអាល់លែរហ្ស៊ី អាចកើតពីតំណពូជ
កត្តាសំខាន់ដែលធ្វើឱ្យក្មេងកើតអាល់លែរហ្ស៊ី កើតបានតាំងពីការជំរុញពីបរិស្ថាន អ្វីដែលសំខាន់នៅកើតបានពីតំណពូជ ដែលឪពុកម្តាយមានអាល់លែរហ្ស៊ី សម្ងំក្នុងខ្លួននិងបញ្ជូនបន្តទៅកូន។ ក្នុងករណីនេះ ឪពុកម្តាយអាចពិនិត្យហានិភ័យនៃអាល់លែរហ្ស៊ីងាយៗបានពីខ្លួនឯង តាំងពីកូននៅក្នុងផ្ទៃថា កូនមានឱកាសកើតអាល់លែរហ្ស៊ីបានច្រើនកម្រិតណា ដើម្បីអាចរកវិធីដោះស្រាយ ឬការពារបានតាំងពីដំបូង។
អាការអាល់លែរហ្ស៊ីក្នុងក្មេង អាចធ្វើឱ្យកូនអាល់លែរហ្ស៊ីមួយជីវិត
អាការអាល់លែរហ្ស៊ីរយៈពេលវែងឬ allergic march អាចចាប់ផ្តើមបង្ហាញអាការឱ្យឃើញតាំងពីកើតដំបូង។ កត្តាដែលទៅជំរុញឱ្យក្មេងកើតអាល់លែរហ្ស៊ីបានងាយបំផុត គឺតែងកើតពីអាហារដែលក្មេងញ៉ាំចូលទៅ ជាពិសេស ការអាល់លែរហ្ស៊ីប្រូតេអ៊ីនទឹកដោះគោ ដែលជួបប្រទះញឹកញាប់ក្នុងទារកដែលបៅដោះម្តាយមិនបាន។ អាការផ្សេងៗអាចមិនបានកើតអាការដំបូងដែលបានទទួលទឹកដោះគោ ប៉ុន្តែនៅពេលក្រោយៗមកនឹងឃើញអាការច្បាស់ឡើង។ ប្រសិនមិនបានទទួលការព្យាបាលសមស្រប នឹងអាចប្រែជាធ្ងន់ធ្ងរ និងរាលដាលខ្លាំងឡើង ដូចជា មានកន្ទួលឡើង តាមខ្លួន កន្ទួលក្រហមរ៉ាំរ៉ៃ ឬមានសម្បោររ៉ាំរ៉ៃ បន្ទោបង់មានសម្បោរលាយឈាម ក្មេងខ្លះអាចអាល់លែរហ្ស៊ីភ្លាមៗដែលបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ នៅពេលក្មេងធំរហូតចូលដល់វ័យរៀន កាន់តែមានឱកាសប៉ះពាល់នឹងសារធាតុបង្កអាល់លែរហ្ស៊ីច្រើនឡើង ធ្វើឱ្យកាន់តែរាលដាលទៅរកអាការអាល់លែរហ្ស៊ីផ្សេងៗ ដូចជា អាល់លែរហ្ស៊ីផ្សែង ធូលី កេសរផ្កា ជំងឺហឺត និងប៉ះទង្គិចដល់ការរស់នៅប្រចាំថ្ងៃបាន។
វិធីការពារកូនតូច ពីអាការអាល់លែរហ្ស៊ីតាំងពីខួបដំបូង
ដើម្បីបន្ថយហានិភ័យនៃការកើតអាល់លែរហ្ស៊ី ដែលជះឥទ្ធិពលដល់កូនក្នុងរយៈពេលវែងទាំងផ្នែកសុខភាព និងផលប៉ះពាល់ផ្សេងៗដែលជាឧបសគ្គចំពោះការលូតលាស់តាមវ័យរបស់កូន ឪពុកម្តាយគួរផ្តល់សារសំខាន់ក្នុងការការពារ និងដឹងឱ្យច្បាស់ពីអាល់លែរហ្ស៊ី ដើម្បីថែទាំកូនឱ្យល្អបំផុត។
-ពិនិត្យហានិភ័យអាល់លែរហ្ស៊ីពីប្រវត្តិក្រុមគ្រួសារ តាំងពីកូននៅក្នុងផ្ទៃ ឬមុនមានផ្ទៃពោះ។
-ជ្រើសបំបៅដោះម្តាយតែម៉្យាង យ៉ាងហោចណាស់ឱ្យបាន ៦ខែដំបូង ព្រោះប្រូតេអ៊ីនក្នុងទឹកដោះម្តាយ មិនទៅជំរុញការកើតអាល់លែរហ្ស៊ីទេ។ រីឯអង្គប្រកបផ្សេងៗដូចជាព្រីបាយអូទីក នៅជួយសាងប្រព័ន្ធការពាររាងកាយកូន ឱ្យរឹងមាំ និងធន់ចំពោះសារធាតុផ្សេងៗបានល្អ។
-ប្រសិនម្តាយ មិនអាចបំបៅកូនបានដោយមូលហេតុផ្សេងៗ គួរប្រឹក្សា គ្រូពេទ្យ ដើម្បីពិចារណាការផ្តល់ទឹកដោះគោមានរូបមន្តបង្ការអាល់លែរហ្ស៊ី ដែលមានការរំលាយប្រតេអ៊ីនទឹកដោះគោ ឱ្យមានកាន់តែតូចឡើងដែលអាចបន្ថយឱកាសកើតអាល់លែរហ្ស៊ីបាន។
-រៀបចំផ្ទះឬបរិស្ថានឱ្យមានសារធាតុបង្កអាល់លែរហ្ស៊ីតិចបំផុត ដូចជា កុំជក់បារីក្នុងផ្ទះ សម្អាតផ្ទះជាប្រចាំ ដើម្បីបន្ថយបរិមាណធូលី និងសារធាតុ បង្កអាល់លែរហ្ស៊ីផ្សេងៗ។
-ប្រសិនកូនមិនស្រួលខ្លួនញឹកញាប់ ឬសង្ស័យថា កូនមានអាការនៃជំងឺ អាល់លែរហ្ស៊ី គួរនាំកូនទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យដឹងបានឆាប់បំផុត៕