ភ្នំពេញ ៖ ស្ត្រីម្នាក់វ័យអាយុ៣២ឆ្នាំ បានព្យាយាមរត់ចូលឡានសម្លាប់ខ្លួនមិនបានសម្រេច ហើយរត់ទៅលោតទឹកសម្លាប់នៅលើស្ពានជ្រោយចង្វារមិនបានសម្រេចទៀតនៅក្រាញននៀលបង្កឲ្យ មានការកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៧តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចគល់ស្ពានជ្រោយចង្វារថ្មីស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ស្រ្តីដែលប៉ុនប៉ងរត់ចូលឡាននិងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ពេជ្រ ចន្ធី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរជាងធ្វើក្រចក ស្នាក់នៅសង្កាត់ស្រះចកខណ្ឌដូនពេញ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញស្ត្រីខាងលើមិនដឹងថាមានវិបត្តិអីនោះទេហាក់ដូចជាមនុស្សវិកលចរិកបានរត់សំដៅទៅរង្វង់មូលកួចកាណុងជិតស្ពានជ្រោយចង្វារថ្មីដើម្បីរត់ចូលអោយឡានបុកគាត់ស្លាប់ក៏ត្រូវបានប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបជួយឃាត់ទាន់កុំអោយគិតខ្លីសម្លាប់ខ្លួនដោយសារតែរូបគាត់មានកូនប្រុសតូចម្នាក់ត្រូវចិញ្ចឹមទៀត ។ ខណៈពេលដែលកំពុងតែចាប់ប្រទាញប្រទង់គ្នាស្រាប់ តែស្រ្តីខាងលើបានស្ទុះរត់ទៅចាប់ក្របួចកអាវអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាសរួចចាប់ ហែកអាវរហែកអស់មួយនិងចាប់រុញបម្រុងចូលឡានទៀតផង ធ្វើឲ្យវីវក់ជ្រុះវិទ្យុទាក់ទង បាត់អស់មួយទៀតផង ។
ប្រភពព័ត៌មានបន្តទៀតថា បន្ទាប់ពីមានប៉ុនប៉ងរត់ចូលឡានសម្លាប់ខ្លួនមិនបានសម្រេច ហើយស្រាប់តែបែកគំនិតសារជាថ្មីទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារត្រូវ សមត្ថកិច្ចតាមចាប់ប្រទាញប្រទង់ទម្រាំបាន ព្រោះស្រ្តីខាងលើកម្លាំងខ្លាំងដូចខ្លា ពេលដែលចាប់បានហើយនៅក្រាញននៀលពេញលើស្ពានធ្វើឲ្យកកស្ទះចរាចរណ៍ទៀត
ផង ។
ពេលសមត្ថកិច្ចសួរនាំស្រ្តីខាងលើបានប្រាប់ថាគាត់បានលែងលេះប្តីរបស់ខ្លួនអស់រយះពេល៨ឆ្នាំហើយប្តីរបស់គាត់បានយកកូនទៅរស់នៅប្រទេសវៀតណាមហើយអោយគាត់រកលុយផ្ញើរអោយប្តីគាត់ជារៀលរាល់ខែដើម្បីយកអោយកូនទៅរៀនប៉ុន្តែអីឡូវគាត់អត់មានលុយទើបគាត់ពិបាកចិត្តគិតច្រើនក៏សម្រេចសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចរួមនឹងប្រជាពលរដ្ឋនាំគ្នាជាណែនាំទើបជនរងគ្រោះក៏ព្រមតាមហើយជិះម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញ៕ ឥនសាន់ស៊ីដេត