Thursday, September 19, 2024
Homeតារាខ្មែរតួឯកស្រីរឿង”ទឹកភ្នែកកក”ធ្វើឲ្យអ្នកទស្សនារំជួលចិត្ត

តួឯកស្រីរឿង”ទឹកភ្នែកកក”ធ្វើឲ្យអ្នកទស្សនារំជួលចិត្ត

ខណៈកំពុងត្រៀមបង្ហាញស្នាដៃជាតួឯកលើកដំបូងនៅក្នុងខ្សែភាពយន្តភាគរឿង”ទឹកភ្នែកកក”របស់ផលិតកម្មសាស្ត្រា នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័នកញ្ញាប៊ូ ច័ន្ទដាណែត ហៅអាប៊ី បានបង្ហាញឈុតសម្ដែងអប់រំខ្លីមួយនិយាយ ពីការអត់ធ្មត់ របស់ស្ត្រីមេផ្ទះបានធ្វើឲ្យអ្នកទស្សនារំជួលចិត្តដែលកំពុងទាញបានការចាប់អារម្មណ៍ខ្លាំងនៅ តាមបណ្ដាញសង្គមFacebook និងYoutube។

អ្នកនាង ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្រ្តា និងជាអ្នកនិពន្ធវីដេអូអប់រំនេះ បានថ្លែងឲ្យដឹងថា នេះជាការបញ្ចេញស្នាដៃបើកឆាកក្នុងពេលដែលភាពយន្តលើកដំបូងរបស់កញ្ញាអាប៊ី ហៀបនឹងដាក់ផ្សាយផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ វីដេអូអប់រំនេះ មានរយៈពេលត្រឹមតែ៥នាទី ប៉ុន្តែបានបង្កប់នូវអត្ថន័យគ្រប់គ្រាន់ ដោយសារតែបានឆ្លុះបញ្ចាំងពីស្ថានភាពស្រ្តីមេផ្ទះភាគច្រើននៅក្នុងប្រទេសកម្ពុជា ដែលទទួលរង នូវសម្ពាធការងារច្រើន គ្រប់គ្រងផ្ទះសម្បែងផង មើលថែកូនផង តែមិនសូវទទួលបាននូវការលើកទឹកចិត្ត និងផ្ដល់តម្លៃពីសំណាក់ស្វាមី។

អតីតអ្នកនិពន្ធនិងដឹកនាំសម្ដែងឆ្នើមនៅរស្មីហង្សមាស រូបនេះបានឲ្យដឹងដែរថា ដោយសារតែអ្នកនាង មើលឃើញថា កញ្ញាប៊ូ ច័ន្ទដាណែត មានសមត្ថភាពខ្ពស់ក្នុងការសម្ដែងជាតួកម្សត់បានល្អ សាច់រឿងក្នុងស្ពតមួយនេះ ក៏បានជ្រើសនាង អោយធ្វើជាតួឯក ហើយអ្វីដែលនាងបានសម្ដែង គឺពិតជាត្រូវតាមសាច់រឿងពិត ដែលអ្នកនាងចង់បានមិនខុសមែន។ស្ពតអប់រំនេះ អ្នកមើលហើយនឹងរន្ធត់ចិត្ត យល់ពីការលំបាករបស់ស្រ្តីមេផ្ទះ ប៉ុន្តែសាច់រឿងនេះ មិនមែនឆ្លុះបញ្ចាំងពីអ្វី ដែលនាងបានជួបដោយផ្ទាល់ នៅក្នុងជីវិតនោះទេ គឺអ្នកនាងគ្រាន់តែយល់ថា នោះជារឿងចាស់គំរិលមួយ ដែលតែងកើតឡើង ក្នុងសង្គមគ្រួសារ ហើយក៏បានចំណាយផលិត ដាក់បង្ហោះលើយូធូប ដើម្បីចែកជូនការយល់ដឹង ដល់មហាជនប៉ុណ្ណោះខណៈដែលកំពុងទាញបានការគាំទ្រខ្លាំងនៅតាមបណ្ដាញសង្គមYoutube និង Facebook៕

RELATED ARTICLES