Monday, January 20, 2025
Homeព័ត៌មានជាតិផ្លោះរបងចូលទៅបរិវេណទីស្នាក់កណ្តាលរៀបចំការបោះឆ្នោត ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន

ផ្លោះរបងចូលទៅបរិវេណទីស្នាក់កណ្តាលរៀបចំការបោះឆ្នោត ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន

​ភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈពេលនាំគ្នាផ្លោះរបងចូលទៅក្នុងទីស្នាក់ការរៀបចំការបោះឆ្នោត បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៩នឹង៥០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចសាលបឋមសិក្សាវត្តគោគបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ នុត  ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិពោធិ៍ម្អម ឃុំត្នោត​ស្រុកស្វាយរៀង ខេត្តស្វាយរៀង។​

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ​នៅមុនពេលកើតហេតុ​ កម្លាំងនគរបាល
ប៉ុស្តិ៍ចោមចៅ​ បានចុះយាមនៅទីស្នាក់ការរៀបចំការបោះឆ្នោត ​នៅក្នុងបរិវេណសាលាបឋមសិក្សាវត្តគោគបញ្ជាន់ ដោយមានគ្នា២នាក់ ។ នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យមានគ្នា៣នាក់ ចូលទៅក្នុងទីស្នាក់ការរៀបចំការបោះឆ្នោត ដោយផ្លោះរបង​ដែលមានចម្ងាយពីហឹបឆ្នោត ប្រមាណ៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច​ឃាត់បានជនសង្ស័យម្នាក់ ចំណែកបក្សពួក២នាក់ទៀត បានរត់ឡើងផ្លោះរបងរត់គេចខ្លួនបាត់ ។

ជនសង្ស័យដែលឃាត់ខ្លួនយកទៅសួរនាំនៅ​ប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅ​ បានសារភាពថា ខ្លួនមិនដឹងទីតាំងខាងលើដាក់សម្ភារៈបោះឆ្នោតទេ ហើយគ្មានបំណងអី្វដែរ គឺពួកគាត់គ្រាន់តែចូលមកជជែកគ្នាលេង តែដោយសារភ័យពេក ក៏នាំគ្នាផ្លោះរបងចេញវិញទៅ។​

ក្រោយពេលកើតហេតុ បុរសខាងលើត្រូវបានសមត្ថកិច្ចឲ្យសម្រាកនៅប៉ុស្តិ៍មួយយប់ ចាំថ្ងៃស្អែកនឹងសុំគោលការថ្នាក់លើ ៕

RELATED ARTICLES