តាមការសិក្សាបានឱ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងមានការប្រើថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះច្រើនជាងអ្នកដែលមិនកើតជំងឺនេះ។ បើមើលទៅអតីតកាលវិញឃើញថា អ្នកជំងឺទឹកនោមផ្អែមមានការប្រើថ្នាំប្រភេទនេះយ៉ាងច្រើន តាំងពី ១៥ឆ្នាំមុន ការវិនិច្ឆ័យថា កើតជំងឺទឹកនោមផ្អែមទៅទៀត។ បើវិភាគជាតួលេខវិញ អ្នកប្រើថ្នាំផ្សះច្រើន មានអត្រាប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ច្រើនជាងមនុស្សធម្មតាដល់ទៅ ៥៣%។
មូលហេតុដែលថ្នាំផ្សះ មានអត្រាប្រឈមមុខខ្ពស់ ចំពោះជំងឺនេះ អាចបណ្តាលមកពីថ្នាំផ្សះទៅរំខានការលូតលាស់របស់មេរោគបាក់តេរីប្រចាំពោះវៀន ទីបំផុត ក៏ត្រូវប្រឈមមុខនឹងជំងឺនេះ។ ក្រៅពីនេះ អ្នកស្រាវជ្រាវ ក៏បានរកឃើញផងដែរថា អ្នកដែលប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ងាយនឹងឆ្លងមេរោគ (ដែលតម្រូវឱ្យប្រើថ្នាំផ្សះ) ដូចមានការសិក្សា ដែលបង្ហាញឱ្យឃើញថា ជំងឺធាត់និងកង្វះជាតិស្ករក្នុងឈាម សុទ្ធតែងាយឆ្លងមេរោគ។
ដូច្នេះការថែទាំសុខភាពសមស្រប រក្សាទម្ងន់ខ្លួន និងការប្រើប្រាស់ថ្នាំឱ្យបានសមល្មម ទើបអាចគេចចេញពីជំងឺតម្កាត់ផ្សេងៗបាន។ ពិសេសត្រូវចងចាំថា បើប្រើថ្នាំអ្វីមួយ លុះត្រាតែចាំបាច់ប៉ុណ្ណោះ៕