Monday, September 15, 2025
Homeព័ត៌មានជាតិកម្មករស្លដែក ស្រវឹងស្រាជិះម៉ូតូធ្លាក់​ស្ពាន៧មករា របួសធ្ងន់ស្រាល៣នាក់

កម្មករស្លដែក ស្រវឹងស្រាជិះម៉ូតូធ្លាក់​ស្ពាន៧មករា របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ បុរសជាកម្មករស្លដែកម្នាក់បានបាត់ខ្លួន ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈពេលចេញពីធ្វើការផឹកស៊ីស្រវឹង ជិះម៉ូតូខុសផ្លូវធ្លាក់ចូលទឹកក្រោមស្ពាន៧មករា ទាំងម៉ូតូនិងមនុស្ស បង្ក​ឲ្យ​មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៤៥នាទី​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពាន៧មករា ស្ថិតក្នុងភូមិទូលមហាសី សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

ជនរងគ្រោះទាំង៣នាក់ ទី១. ឈ្មោះទួន សុឃៀម អាយុ២១ឆ្នាំ រងរបួសស្រាល រត់គេចខ្លួនចូលទៅក្នុងសិប្បកម្មស្លដែក ដែលធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាបានបាត់ខ្លួន ហើយស្លាប់ ទី២. ឈ្មោះ សុខ ដារ៉ា អាយុ១៩ឆ្នាំ រងរបួសស្រាល និងទី៣ លីនណា អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ទាំងបីនាក់មានមុខរបរកម្មករស្លដែក ស្នាក់នៅភូមិអូរអណ្ដូង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ​មានស្រុកកំណើតនៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី០១៣ ​ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW-6047 ។

 

​​តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញបុរស៣នាក់ជិះ ម៉ូតូជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ​សេរី២០១៣ ​ពណ៍ខ្មៅ ​ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ជាកន្លែងងងឹតផងនោះ បានរេចង្កូតទៅបុកគំនរសំបកដូង ធ្វើឲ្យរអិលចូលទឹកស្ទឹងស្ពាន៧មករា ទាំងម៉ូតូទាំងមនុស្សបាត់ខ្លួនអស់ម្នាក់ រកមិនទាន់ឃើញ រងរបួសធ្ងន់​ម្នាក់ និងរបួសស្រាលម្នាក់ ចំណែកម៉ូតូនៅក្នុងទឹកមិនទាន់ស្រង់ចេញនៅឡើយទេ ដោយសមត្ថកិច្ចនៅយាមរង់ចាំព្រឹក ទើបស្រង់ចេញពីក្នុងទឹក ។

 

បើតាមសម្តីអ្នករងរបួសស្រាលបានប្រាប់ទាំងរវើរវាយឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ ចេញពីធ្វើការបានផឹកស៊ីស្រវឹង ហើយបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅស្រុកបាទី ខេត្ត​តាកែវ ដោយសារតែពួកគេស្រវឹងខ្លាំងពេក ហើយផ្លូវងងឹតផងនោះ មើលអត់ឃើញ បានជិះខុសផ្លូវហោះធ្លាក់ចូលក្នុងទឹកស្ទឹងស្ពាន៧មករាតែម្តង ។

​ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ពាន៧មករា បានសំណូមពរឲ្យអាជ្ញាធរដាក់ភ្លើងបភ្លឺផ្លូវផង ពីព្រោះផ្លូវនេះរាល់យប់មានមនុស្សគ្រោះថ្នាក់ស្ទើររាល់ថ្ងៃ និងមានអ្នកបាត់បង់ជីវិតនៅ​ចំណុចខាងលើនេះជាច្រើននាក់មកហើយ ។

ក្រោយពេលកើតហេតុ​ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់​ហៅរថយន្តសង្គ្រោះ​ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកអ្នកដែលបាត់ខ្លួនរង់ចាំព្រឹក ទើបចុះរាវរកបន្តទៀត។

ម៉ូតូរបស់ជនរងគ្រោះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនានេះ សមត្ថកិច្ចបានចុះទៅស្រង់យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ៕

RELATED ARTICLES