Wednesday, January 22, 2025
Homeព័ត៌មានជាតិស្រាបៀរថៃហ្គ័រ ប្រគល់រង្វាន់លើកទី១ ជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ​២០១៧

ស្រាបៀរថៃហ្គ័រ ប្រគល់រង្វាន់លើកទី១ ជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ​២០១៧

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ​២៣ ​ខែមិថុនា​ ឆ្នាំ​​២០១៧  ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ ដើម្បីផ្តល់ជូនគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវ ស្រាបៀរថៃហ្គ័រ ក្នុង​កម្មវិធីពិធីអាពាហ៍​ពិ​ពា​ហ៍ ក្នុងឆ្នាំ​​២០១៧ នេះ  ។ កម្មវិធីពិសេសត្រូវបានធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ គូស្វាមីភរិយា១១គូ និងអ្នកសារព័ត៌មានជាច្រើន។

រង្វាន់ជ័យមង្គលលើកទីមួយ ដែលស្រាបៀរថៃហ្គ័រ​ ប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួន១១គូ ដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពី​​ថ្ងៃទី​​១១ ​ខែមិថុនា​ ឆ្នាំ​​២០១៧ នៅស្ថានីយទូរទស្សន៍ PNN រួមមានរង្វាន់​ iPhone 7​ ចំនួន៣រង្វាន់, ទូរទស្សន៍ Smart TV ចំនួន៣រង្វាន់ និងទូរទឹកកក​ ចំនួន៥រង្វាន់។

កម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទីមួយនេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

លោកញ៉ែម សុជាតិ និងអ្នកស្រីទី ស្រីនាង ដែលបានឈ្នះរង្វាន់ iPhone7 ពីកម្មវិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ស្រាបៀរថៃហ្គ័រ​ ឆ្នាំ​​២០១៧  បានមានប្រសាសន៍ទាំងក្តីរំភើបរីករាយថា ពួកគាត់ទាំងពីរបានសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ពិសេសនេះ ហើយផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរថៃហ្គ័រ ​ពីព្រោះស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ជាពិសេសអាចមានឱកាសឈ្នះរង្វាន់ពិសេសជាច្រើនសន្ធឹកសន្ធាប់ទៀតផង។

គួររម្លឹកផងដែរថា ថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​ មានលក់ច្រើនជាង៧០ប្រទេស ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀរ​ដែល​ស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ​២០១៧នេះ អតិថិជនដែលជាវស្រាបៀរថៃហ្គ័រកំប៉ុង​​ ឬដប នឹងអាចមានឱកាសឈ្នះរង្វាន់រថយន្ត ​AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាង ចំនួន១រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀត ដូចជា iPhone 7​ ចំនួន៥រង្វាន់ ទូរទស្សន៍ Smart TV ចំនួន៥​រង្វាន់ និងទូរទឹកកក​ ចំនួន១០រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៧។

ឆ្លុះបញ្ចាំងប្រណីតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាស្រាបៀរថៃហ្គ័រ ដោយការទទួលខុសត្រូវ៕

RELATED ARTICLES