Saturday, September 27, 2025
Homeព័ត៌មានជាតិមេការសំណង់ផឹកពីយប់ ព្រឹកឡើងវិលមុខចូលកោសខ្យល់ បាត់លុយដុល្លារពិត បានលុយដុល្លារសែនខ្មោចមកវិញ

មេការសំណង់ផឹកពីយប់ ព្រឹកឡើងវិលមុខចូលកោសខ្យល់ បាត់លុយដុល្លារពិត បានលុយដុល្លារសែនខ្មោចមកវិញ

ភ្នំពេញ ៖ បុរសមេការសំណង់ម្នាក់ផឹកស្រវឹងពីយប់ព្រឹកឡើងមិនទាន់ស្វាង ជិះម៉ូតូទៅការ​ដ្ឋានសំណង់ងងឹតមុខ ចូលកោសជប់ ត្រូវស្រ្តីជាអ្នកកោសជប់លួចលុយអស់៧០០ដុល្លារ ដូរដាក់សុទ្ធតែលុយដុល្លារសែន បាន​រត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលិស កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិព្រែក
តាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បុរសរងគ្រោះមានឈ្មោះ អ៊ឹម សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិចំបក់ ឃុំបត់ស ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ប្រាប់សមត្ថកិច្ចពេលមកដាក់ពាក្យបណ្ដឹងថា កាលពីយប់ថ្ងៃទី០១ ខែកញ្ញា គាត់បានផឹកស៊ីជាមួយកម្មករស្រវឹង លុះព្រឹកថ្ងៃទី០២ ខែកញ្ញា ​គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមទៅមើលការដ្ឋាននៅម្ដុំមង្គលឧត្ដម តាមផ្លូវ៣៧១​​ ពេលជិះតាមផ្លូវដោយមានអាការ:វិលមុខ មិនហ៊ានបន្តដំណើរទៅមុខទៀតទេ ​ឃើញ​មានហាងដាក់ស្លាកកោសជប់ម៉ាស្សា ក៏ជិះម៉ូតូចូលចូលទៅកោសខ្យលល់បានជិតមួយម៉ោង ដកលុយចេញពីក្នុងហោប៉ៅអាវឲ្យទៅថ្លៃកោសជប់២ម៉ឺនរៀល​ បានឡើងម៉ូតូជិះ​បាន​២គីឡូ​ ក៏ឈប់ម៉ូតូកន្លែងលក់ភេសជ្ជ:ទិញទឹកបរិសុទ្ធផឹក ពេលលូកយកកាបូបដែលដាក់ក្នុងហោប៉ៅខោខាងក្រោយ ស្រាប់តែឃើញលុយរបស់គាត់សុទ្ធតែជាដុល្លារសែន ចំនួន៧០០ដុល្លារ ​​ក៏ប្រញាប់ជិះម៉ូតូទៅសួរនាំកន្លែងម៉ាស្សាវិញ ដឹងអីទៅដល់ហាងបានបិទទ្វារ ហាងគ្មានអ្នកនៅ គាត់ក៏រត់ទៅដាក់ពាក្យបណ្ដឹងនៅនគរបាល ដើម្បី​ជួយស្វែងរកបុគ្គលិកស្រីហាងម៉ាស្សា ទាមទារលុយរបស់គាត់មកវិញ ។

បុរសជាមេការសំណង់បានបន្តថា លុយចំនួន៧០០ដុល្លារបស់គាត់ សុទ្ធតែក្រដាស១០០ដុល្លារហើយលុយទាំងអស់គាត់ទើបនឹងបើកពីមេការធំ ដើម្បីយកមកទិញសម្ភារៈសំណង់ផ្សេងៗ តើបានលុយអីយកទៅ​ទិញឥអីវ៉ាន់ឲ្យកម្មករធ្វើសំណង់? ​ហើយត្រូវមាត់ប្រពន្ធនៅឯផ្ទះទៀត ។

ក្រោយកើតហេតុបុរសខាងលើបានប្តឹងសមត្ថកិច្ចឲ្យជួយរកស្រ្តីជាថៅកែបើកហាងកោសជប់ម៉ាស្សា ដើម្បីមកសួរនាំ និងយកលុយវិញ គាត់​មិនចង់ប្ដឹងវែងឆ្ងាយទេ៕

RELATED ARTICLES