ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន០២នាក់ ដែលមានទីលំនៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានធ្វើការតាមប្រមាញ់និងចាប់ខ្លួនជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាច់ករម៉ូតូ កាលពីថ្ងៃទី២២កក្កដា នៅក្រុងព្រះសីហនុ ។
យោងតាមប្រភពពីលោក វរសេនីយ៍ ទោ ស៊ុន សំអុន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានបណ្តឹងពិជនរងគ្រោះ និងការចង្អុលបង្ហាញបញ្ជាដឹកនាំផ្ទាល់ ពីឯកឧត្តម ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួល ពីលោកស្រី ចាក សូររស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ការិយាល័យនគរបាលព.ទ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមជំនាញ ទើបកំណត់បានអត្តសញ្ញាណជនសង្ស័យ ក្រោយពីធ្វើសកម្មភាព ហើយវាបានយកម៉ូតូទៅលក់ នៅរាជធានីភ្នំពេញ ។ នៅថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ២០១៦ នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងបានសហការជាមួយកម្លាំងជំនាញនៃស្នងការនគរបាល រាជធានីភ្នំពេញ ធ៉្វើការស្រាវជ្រាវស៉ើបអង្គេតដោយយកចិត្តទុកដាក់ ករណីចោរកម្ម (កាច់បំបែកសោរកម៉ូតូ) នៅក្នុងសាលាបឋមសិក្សាផ្សាលើ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីថ្ងៃទី ២២.០៧.២០១៦ ម៉ោង១៩ និង៣០នាទី ។ រហូតដល់ថ្ងៃ ទី ២៤.០៧.២០១៦ យើងបានសហការជាមួយកម្លាំងជំនាញ ការិយាល័យនគរបាលព.ទកម្រិតធ្ងន់ នៃស្នងការនគរបាល រាជធានីភ្នំពេញ តាមចាប់ជនសង្ស័យឈ្មោះ យូ រី និងដកហូតបានម៉ូតូ សេ១២៥ សេរីឆ្នាំ២០១៥ ចំនួន១គ្រឿង (ពាក់ព័ន្ធបទសមគំនិត និងទទួលផលចោរកម្ម ) យើងបង្ក្រាបបានទាំងស្រុង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ +វត្ថុតាងចាប់យកបាន ១. ម៉ូតូ សេ១២៥ ចំនួន១គ្រឿង ២. ដែកជាឧបករណ៍ ចាក់បំបែកសោរកម៉ូតូ ចំនួន៤ដើម រួមជាមួយជនសង្ស័យមានឈ្មោះ ១. ទូច យ៉េត ហៅសីហា ហៅ វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ មុខរបរគ្មាន (ធ្លាប់ជាប់ពន្ធនាគាព្រៃ ស ចំនួន៦ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ ) ជាចារីដៃដល់ ។ ២.យូរី ហៅរី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល D30 ផ្លូវលំ ក្រុម១ ភូមិតំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ពីបទសមគំនិត និងទទួលផលចោរកម្ម ។ ដោយឡែកជនរងគ្រោះឈ្មោះ ព្រហ្ម សុជាតិ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស នៅភូមិ សង្កាត់៤ ក្រុងព្រះសីហនុ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនិតិវិធី បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ដោយឈុន គឹម ហៃ