Friday, September 20, 2024
Homeតារាខ្មែរចំរើន សុភ័ក្រ ខ្ជិលបកស្រាយរឿងលេច... ខ្លាចខ្មាសគេ

ចំរើន សុភ័ក្រ ខ្ជិលបកស្រាយរឿងលេច… ខ្លាចខ្មាសគេ

តារាចម្រៀងសំនៀងក្រអួនក្រអៅ កញ្ញាចំរើន សុភ័ក្រ របស់ផលិតកម្ម We Production ដែលរងភាពអាម៉ាស់ ព្រោះតែមានការថ្លោះធ្លោយរាំលើឆាកតន្ដ្រីរបស់ CTN បែរជាបណ្ដាលឲ្យលេចរបស់ពិសេស (សុដន់) ហើយត្រូវអ្នកលេងបណ្ដាញសង្គម Facebook នាំគ្នា troll និងចែកចាយ (Share) ជាច្រើននោះ ធ្វើឲ្យអ្នកចម្រៀងហង្សមាសរូបនេះ ហាក់បាក់ស្បាតតែម្ដង ក្នុងការតុបតែងខ្លួនដែលពាក់អាវវៀលក្លៀក ឡើងរាំ ហើយលេចចេញរបស់សំខាន់កណ្ដាលឆាកនោះ។

ចំរើន សុភ័ក្រ ដែលឡើងច្រៀងឆាកតន្ដ្រីប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ នាងស្លៀកសម្លៀកបំពាក់ដោយការបិទបាំងរាងកាយជិតតែម្ដង ពិសេសគឺអាវ ដោយប្ដូរពីការពាក់អាវវៀលក្លៀកទៅជាអាវដៃវែង ដែលបិទកជិតឈឹង ព្រោះតែមិនចង់ឲ្យមានរឿងរ៉ាវថ្លោះធ្លោយដូចមុនទៀតទេ​ហើយតារាតូចច្រឡឹងរូបនេះនៅតែមានអារម្មណ៍ស្រងូតស្រងាត់មិនទាន់បាត់។

ក្នុងជំនួបផ្ទាល់ជាមួយចំរើន សុភ័ក្រ នៅពេលដែលអ្នកយកព័ត៌មានយើងចង់ឲ្យនាងប្រាប់ពីមូលហេតុនៃការរបូតអាវនោះ ជាការពិត ឬត្រូវគេកាត់តនោះ អ្នកចម្រៀងហង្សមាសរូបនេះបែរជាលើកដៃសំពះ ហើយថា នាងមិនចង់មានការបកស្រាយអ្វីទាំងអស់ ព្រោះថារឿងរ៉ាវនេះធ្វើឲ្យនាងខ្មាសគេខ្លាំង។

ចំរើន សុភ័ក្រ និយាយដោយខ្លីថា ”អូបង! កុំអីបង! រឿងហ្នឹងខ្ញុំមិនចង់និយាយអីទេ ។ ខ្ញុំខ្មាសគេពេញហ្វេសបុក ខ្ញុំសូមមិននិយាយទេ…”។

ការមិនហ៊ានបំភ្លឺចំពោះរឿងលេចចេញសុដន់នៅលើឆាកដែលអ្នកលេងហ្វេសប៊ុកបានចែកចាយគ្នានោះ គឺធ្វើឲ្យអ្នកខ្លះគិតថា ចំរើន សុភ័ក្រ អាចជាការរៀបចំមិនបានប្រុងប្រយ័ត្នមែន បានជាមានរឿងបែបនេះកើតឡើង ហើយមិនត្រឹមតែជាមួយអ្នកកាសែតទេ ដែលសុភ័ក្រ មិនបកស្រាយពីរឿងរបូតឡេវអាវនោះ សូម្បីតែតារាសិល្បៈដូចគ្នាសួរនាំពីរឿងថាម៉េចបានលេចសុដន់នៅលើឆាកនោះ ក៏សុភ័ក្រ មិនព្រមនិយាយជាដាច់ខាត។

ប៉ុន្ដែតាម Fan របស់តារាចម្រៀងចំរើន សុភ័ក្រ ដែលដើរតាមហែហមអ្នកចម្រៀងរូបនេះ បានឲ្យដឹងថា សុភ័ក្រ ពិបាកចិត្តខ្លាំងនៅពេលដែលមានរឿងនេះបែកចេញមកហើយនាងថា ចង់ផ្អាកឡើងឆាកតន្ដ្រីមួយរយៈទៀតផង។ ប៉ុន្ដែអ្នកសិល្បៈដូចគ្នា ជាពិសេស fan នាងបានលើកទឹកចិត្តតារាចម្រៀងរូបនេះថា កុំឲ្យបាក់ទឹកចិត្តព្រោះតែរឿងអចេតនានោះ ទើបសុភ័ក្រ ព្រមឡើងច្រៀងតាមឆាកតន្ដ្រីសារជាថ្មី ហើយខំប្រឹងបំភ្លេចរឿងដែលនាំឲ្យនាងខ្មាសគេពេញបណ្ដាញសង្គមនោះ។

ក្រុម Fan ដែលតាមហែហមចំរើន សុភ័ក្រ បានឲ្យដឹងទៀតថា ពួកគេមានការអាក់អន់ចិត្តចំពោះអ្នកដែលប្រឹងនាំគ្នាបង្ហោះចែកចាយរឿងមិនល្អរបស់សុភ័ក្រ ពេញ Facebook នោះ ខណៈដែលកន្លងមក សុភ័ក្រ បានចេញបទថ្មីៗ និងការច្រៀងសម្ដែងបានល្អច្រើន តែបែរជាមិនដែលមានអ្នកណា Share ទៅវិញ?

ចំរើន សុភ័ក្រ ជាអតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី១ ដែលមានលោកណុប បាយ៉ារិទ្ធ ធ្វើជាគ្រូបង្វឹក នឹងបានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ តែសុភ័ក្រ ក៏មិនខុសពីតារចម្រៀងឃុន វត្ថា ដែលជាកូនក្រុមឱក សុគន្ធកញ្ញា និងសាយ រតនៈ ជាកូនក្រុមរបស់ពេជ្រ សោភា ដែរ ព្រោះពួកគេបរាជ័យក្នុងការលើកពាន ដោយសារម្ចាស់ជ័យលាភីបានទៅលើកូនក្រុមរបស់ឆន សុវណ្ណរាជ គឺប៊ុត សីហា ។ បើទោះជាមានការខកចិត្តក្នុងការកាន់ពានក្ដី តែចំរើន សុភ័ក្រ មានឱកាសបានចូលជ្រកនៅផលិតកម្មហង្សមាស បានដោយងាយ តាមរយៈការជ្រកនៅ We-production ជាង១ឆ្នាំនេះ បទចម្រៀងដែលសុភ័ក្រ ទទួលបានការគាំទ្រច្រើន និងធ្វើឲ្យគេស្គាល់នាងច្បាស់រហូតមកដល់ពេលនេះ គឺបទ ”ម៉ែ”។ ចំរើន សុភ័ក្រ ក៏មានឱកាសបានចេញច្រៀងតាម Concert ធំៗរបស់ហង្សមាស ដែរ ហេតុនេះហើយបានជាថ្មីៗនេះ នាងបង្កើតក្រុមរាំអមដូចតារាចម្រៀងល្បីៗមួយចំនួនទៀតដែរដែលធ្វើឲ្យនាងប្រឹងហាត់រាំទាំងយប់ថ្ងៃ ដើម្បីប្រែងទីផ្សារឲ្យមានភាពលេចធ្លោរជាងនេះ។ ប៉ុន្ដែគួរឲ្យស្ដាយ នៅពេលដែលសុភ័ក្រ រាំខ្លាំងពេក បណ្ដាលឲ្យនាងមានការធ្វេសប្រហែស លេចចេញសុដន់បន្ដិច ហើយនាំឲ្យនាងខ្មាសគេតែម្ដង ព្រោះតែត្រូវអ្នកលេងហ្វេសប៊ុក Share ពេញបណ្ដាញសង្គម។ គេថា នេះគឺជាបទពិសោធន៍មួយសម្រាប់តារាចម្រៀងចំរើន សុភ័ក្រ ក៏ដូចជាតារាចម្រៀងផ្សេងៗទៀតដែរ ព្រោះថាបើដឹងថា ឡើងរាំបទដែលត្រូវបញ្ចេញក្បាច់រាំសាហាវៗហើយ ម៉េចបានស្លៀកពាក់អាវស្ដើងៗវៀលក្លៀកអីចឹង? តែនេះមិនមែនមានតែចំរើន សុភ័ក្រ ម្នាក់ឡើយដែលមានកំហុសឆ្គងនៅលើឆាក នាំឲ្យនាងមានការខ្មាសអៀននេះ កន្លងមកក៏មានអតីតពិធីការិនីមួយរូប ពេលនេះនាងមានប្តីមានកូន ក៏ធ្លាប់រងភាពអាម៉ាស ដោយរបូតឈុតលើឆាកដែរ នៅពេលដែលអ្នកនាងកំពុងធ្វើអត្ថាធិប្បាយលើឆាកតន្ដ្រីផ្សាយផ្ទាល់របស់ប៉ុស្ដិ៍លេខ៥ នោះ។

គេថា សុភ័ក្រ ច្បាស់ជារាងចាលហើយក្នុងការលេងឈុតវៀលក្លៀករាំខ្លាំងពេក នាំឲ្យរបូតអាវនោះ ព្រោះពេលនេះនាងមានជំនួយការចាំពិនិត្យច្បាស់លាស់មុននិងឡើងរាំលើឆាក ចៀសវាងកុំឲ្យរងភាពអាម៉ាសជាលើកទី២៕

RELATED ARTICLES