Sunday, November 24, 2024
Homeបច្ចេកវិទ្យាតិចនិកបើករថយន្តកុំឲ្យងងុយគេង

តិចនិកបើករថយន្តកុំឲ្យងងុយគេង

សុវត្ថិភាពនិងរថយន្ត៖ ពេលលោក អ្នកបើក រថយន្តផ្លូវឆ្ងាយ ពិសេសពេល យប់អារម្មណ៍ ងងុយដេកគឺ មិនអាច និងគេចផុតបាន ឡើយបន្ទាប់ ពីមានការ នឿយណាយក្នុង ការធ្វើ ដំណើរអស់ ជាច្រើនម៉ោង។ កត្តាទាំងនេះ ជាស្ថាន ភាពគ្រោះថ្នាក់ មួយប្រសិនបើ អ្នកបើកនៅ តែបង្ខំចិត្តបន្ត ដំណើរទៅមុខ។

សូមណែនាគោល ការណ៍មួយចំនួន ដូចខាងក្រោម ដើម្បីដាស់ស្មារតី កុំឱ្យលង់លក់ ពេលបើកបរ៖

ញ៉ាំចំណីនិងភេសជ្ជៈដើម្បីដាស់ស្មារតី

១- ទទួលទានចំណី ហិលឬមានរសជាតិ ជាប់អណ្តាត និងពិសា ភេសជ្ជៈប៉ូវកម្លាំង ក៏បាន។ ការបរិភោគ អាហារទាំងនេះអាចនឹងជួយ បង្កើននូវកម្រិតនៃ ភាពដាស់ស្មារតី ដល់អ្នកយ៉ាង មានប្រសិទ្ធភាព។ ចំពោះ ចំណី គួរញ៉ាំនោះមាន ដូចជា ចំណីដែលអ្នក ទំពាគ្រួបៗ ឬជញ្ជក់យករ សជាតិ ដូចយ៉ាង ផ្លែប៉ោម ក្រូច ឬគ្រឿងម្ជូរជាដើម ។
២-ពិសាយឺតៗ ប្រសិនជា អ្នកមានជាប់ មកជាមួយ ដោយអាហារ សម្រន់នំចំណី បន្តិចបន្តួច នោះ គឺទទួល ទានវាម្តងមួយៗ។ ម្យ៉ាងទៀត គួរខាំវាចឹបៗ តាមដែលអាច ធ្វើទៅបាន ។
៣-ទទួលទាន ភេសជ្ជៈយឺតៗ។ កាហ្វេគឺមានមុខងារ យ៉ាងពិសេស ដែលមាន ផ្ទុកជាតិ កាហ្វេអ៊ីន ដែលអាចរក្សាស្មារតីរបស់អ្នក បានល្អមិនឱ្យ មានអារម្មណ៍ងងុយគេង ។
៤- ចៀសវាង ពិសាស្ករពី ព្រោះវាអាចបណ្តាល ឱ្យអ្នកលង់លក់ ឬដេករលីវៗ បានយ៉ាងងាយ ហើយធ្វើ ឱ្យប្រព័ន្ធខួរក្បាលរបស់អ្នក មានភាព ច្របូកច្របល់ បន្ទាប់ពី ទទួលទានរួច ។
៥-ទំពាស្ករកៅស៊ូជាប់ជា និច្ចធ្វើដូច្នេះវាអាច បញ្ឈប់ការស្ងាបនិង អារម្មណ៍ងងុយដេកបាន ។
៦- ធ្វើអ្វីមួយដែលកាន់ តែជំរុញ ស្មារតីដល់អ្នក ឧទាហរណ៍ៈ ការទំពាគ្រួបៗនៃ កម្ទេចទឹកកក ឬពិសាគ្រាប់ផ្កាឈូករ័ត្នពីព្រោះសកម្មភាព នៃការទំពាបានដាស់ ស្មារតីអ្នកឱ្យប្រសើរទ្បើង ។

រក្សាភាពត្រជាក់ក្នុងរថយន្ត

១- សារេសីតុណ្ហភាព ក្នុងរថយន្ត ឱ្យមានកម្រិត ទាបជាងមុន គឺលៃ យ៉ាងណាឱ្យត្រ ជាក់ជាងធម្មតា បន្តិចតាមដែលអ្នកចូលចិត្ត ។ ប៉ុន្តែមិន ឱ្យត្រជាក់ខ្លាំង ទ្បើយ គឺល្មមគ្រប់ គ្រាន់ពេលដែល សរីរាង្គកាយ និងខួរ ក្បាលរបស់អ្នកត្រូវការ ។ សារេរន្ធ ខ្យល់ត្រជាក់ផាត់ មកឱ្យចំផ្ទៃ មុខរបស់អ្នក ។
២-លុបសម្អាតមុខនិង កញ្ចឹងករ បស់អ្នកនឹងកន្សែងត្រជាក់ ការធ្វើបែបនេះធ្វើ ឱ្យមានអា រម្មណ៍ស្រស់ ស្រាយមួយរំពេច ។
៣- បើកបង្អួច នៅពេល នោះកម្លាំង ខ្យល់ត្រជាក់ បុកខ្លាំងលើផ្ទៃ មុខរបស់អ្នក អាចជួយ ឱ្យអ្នក ស្វាងពីអារម្មណ៍នឿយណាយ នោះបាន ។

ចាក់បន្លឺគ្រឿងបំពងសំទ្បេ

១-ស្តាប់តន្ត្រីដែល អ្នកមិនចូល ចិត្ត ការធ្វើឱ្យអ្នក ធុញថប់កាន់ តែខ្លាំង ធ្វើឱ្យស្មារតី អ្នកកាន់តែ ប្រសើរ។ អ្វីដែលអ្នកមិនគួរធ្វើនោះគឺស្តាប់ ចម្រៀងមនោ សញ្ចេតនានិងរូមែនទិច ពីព្រោះអ្នកនឹង មានអារម្មណ៍ រីករាយ ហើយក៏ចាប់ផ្តើមងងុយតែម្តង។ ចំណុចមួយទៀត គឺត្រូវមួលដំទ្បើង សំទ្បេងឱ្យខ្លាំង ទើបជាការ ប្រសើរ ។
២-ច្រៀងតាមវិទ្យុ ឬឆ្លើយឆ្លង ជាមួយ អ្នករួមដំណើរ ក្នុងរថយន្ត ។ ប៉ុន្តែចៀសវាង និយាយតាម ទូរស័ព្ទ ព្រោះវាប្រឈមនឹងគ្រោះថ្នាក់និង ខុសច្បាប់ចរាចរណ៍ ទៀតផង ។

fl

ធ្វើសកម្មភាពផ្សេងក្នុងរថយន្ត

១-គ្រវីក្បាលរបស់អ្នក ពីម្ខាងទៅម្ខាង ហើយដកដង្ហើមវែងៗ។ ទម្លាក់មុខចុះ ប្រសិន បើចាំបាច់ ។
២-យកដៃម្ខាងដាក់ចេញក្រៅកញ្ចក់ទប់ខ្យល់ ។
៣-ងើបខ្លួនទ្បើងចេញពីកៅអីបន្តិច ។
ង/ប្រើឱសថជំនួយ

bh

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES