Samsung ជ្រើសរើសវិធីកំហិត resolution ត្រឹម Full HD ឬ HD ដើម្បីធ្វើឲ្យថយចុះបរិមាណប្រើប្រាស់ថាមពល សន្សំសំចៃថ្មសម្រាប់អ្នកប្រើប្រាស់ ពេលចាំបាច់ ។
របបសន្សំសំចៃថ្មមានក្នុងគំរូស្មាតហ្វូនស្ទើរទាំងអស់នាពេលសព្វថ្ងៃនេះ នឹងត្រូវបានស្វ័យរក្សាទុកពេលថ្មនៅក្រោមប្រមាណ ២០ភាគរយ ។ វិធីធ្វើសកម្មភាពនេះ នឹងកំហិតសមត្ថភាពរបស់ប្រព័ន្ធគ្រប់គ្រង បន្ថយកម្រិតភ្លឺរបស់អេក្រង់ ។ ក៏ប៉ុន្តែ Samsung បែរជាបំពាក់របបសន្សំសំចៃថ្មមានភាពខុសប្លែកពីគេយ៉ាងច្រើននៅលើ Galaxy Note 7 ។
ប្រសិនបើត្រឹមត្រូវដូចបណ្តាព័ត៌មានមុនៗនោះ Note 7 អនុញ្ញាតឲ្យអ្នកប្រើប្រាស់បន្ថយ resolution ពី QHD ចុះមកនៅ Full HD ឬ HD ដើម្បីកាត់បន្ថយបរិមាណប្រើប្រាស់ថាមពល ។ នេះត្រូវបានចាត់ទុកជាវិធីប្រកបដោយប្រសិទ្ធភាព ដោយហេតុថាអេក្រង់គឺជាសមាសភាគបង្កឲ្យមានការចំណាយថ្មច្រើនបំផុតនៅលើបណ្តាស្មាតហ្វូននាពេលសព្វថ្ងៃ ។
ក្រុមហ៊ុនផលិតបានផ្គត់ផ្គង់៣របប រួមមានបិទ Mid និង Max ។ នៅរបបបិទ ទូរស័ព្ទនឹងធ្វើសកម្មភាពដូចធម្មតា រក្សា resolution 2.560 x 1.440 pixel (ដង់ស៊ីតេភិចសែល 515 ppi) ។ នៅរបប Mid ទូរស័ព្ទថយថុះមកនៅ resolution Full HD ដង់ស៊ីតេភិចសែលនៅ 386 ppi ។ នៅរបបសន្សំសំចៃថ្មអរិបរមា resolution នៅត្រឹមតែ HD ដង់ស៊ីតេភិចសែល 258 ppi ។ ក្រៅពីនេះ ទូរស័ព្ទក៏នឹងបន្ថយកម្រិតភ្លឺប្រមាណ ៨០ភាគរយដែរ បើប្រៀបជាមួយរបបធម្មតា ។
តាមការបកស្រាយរបស់ Samsung របបសន្សំសំចៃនេះ អាចជួយ Galaxy Note 7 អូសបន្លាយពេលវេលាថ្មរហូតដល់ ៣៥ម៉ោង ៕
ដោយ: តូច រំលឹក