ជាមួយការធ្វើឲ្យប្រសើរឡើង គួរឲ្យកត់សម្គាល់ ជាច្រើន និងមានការបញ្ចុះតម្លៃច្រើន Galaxy Note 7 មានបរិមាណបញ្ជាទិញស្មើទ្វេដង បើប្រៀបធៀបជាមួយ Galaxy S7 ក្នុងរយ:ពេល២ថ្ងៃ ដូចគ្នា ។
តាមរបាយការណ៍ពី Korea Herald, Galaxy Note 7 បាបង្កើតកំណត់ត្រាថ្មីអំពីបរិមាណការបញ្ជាទិញនៅទីផ្សារស្រុកកំណើតកូរ៉េ ។ គ្រាន់តែក្នុងរយ:ពេល២ថ្ងៃ បានមានដល់មនុស្ស ២០០.០០០នាក់ កក់ទិញមុននូវផលិតផលនេះ ។ តូលេខស្រដៀងគ្នានេះចំពោះ Galaxy S7 កាលពីដើមឆ្នាំនេះ ត្រឹមតែ ១០០.០០០ប៉ុណ្ណោះ ។
ក្រៅពីបណ្តាការធ្វើឲ្យប្រសើរឡើងគួរឲ្យកត់សម្គាល់អំពីផ្នែករឹង និងមុខងារ ការបញ្ចុះតម្លៃច្រើនសម្រាប់ឲ្យអ្នកប្រើប្រាស់កក់មុន ក៏បានជួយ Samsung ឲ្យបំបែកឯតទគ្គកម្មជាមួយ Galaxy Note 7 ដែរ ។ អ្នកកក់ទិញមុនឆាប់ជាងគេនឹងត្រូវបានជូន Gear Fit 2 ចំនួន១ ដោយឥតគិតថ្លៃ ដូចគ្នានឹងទីផ្សារទ្វីបអឹរ៉ុបដែរ ។ ក្រៅពីនេះ ម្ចាស់កម្មសិទ្ធិនៅត្រូវបានបញ្ចុះតម្លៃ ៥០ភាគរយក្នុងពេលប្តូរអេក្រង់ ប្រសិនបើបែក និងកាតទិញទំនិញតម្លៃប្រមាណ ៩០ដុល្លារ នៅ Samsung Pay Mall ។
ដើម្បីត្រៀមខ្លួនសម្រាប់យុទ្ធនាការនៃការលក់របស់ផលិតផលនេះ Samsung ក៏បានបង្កើតតំបន់ធ្វើតេស្ត Galaxy Note 7 រហូតដល់ ២.៨០០ទីតាំងនៅពាសពេញប្រទេសកូរ៉េ ។ មុននេះ ជាមួយ Galaxy S7 គឺ ២.០០០ទីតាំង ។ Galaxy Note 7 មានតម្លៃ ៩៨៨.០០០វ៉ុន ប្រហាក់ប្រហែលប្រមាណ ៨៩៥ដុល្លារ ៕
ដោយ: តូច រំលឹក