Wednesday, October 8, 2025
Homeព័ត៌មានជាតិប្តីដាក់ GPS តាមទាន់ប្រពន្ធបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសចិន

ប្តីដាក់ GPS តាមទាន់ប្រពន្ធបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសចិន

ខេត្ត​បន្ទាយ​មាន​ជ័យ៖ ស្រីស្អាតវ័យក្មេងម្នាក់មានប្ដីរួចទៅហើយ បែរជាបែកចិត្តផិតប្ដី លួចទាក់ទងលេងល្បែងស្នេហាជាមួយប្រុសចិន លុះប្តីសង័្សយក៏លួចដាក់ប្រព័ន្ធ GPS តាមដានដឹង ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យមកជួយអន្តរា​គម​ន៍ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងព្រឹក ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយ​ប៉ែត​។

ស្រ្ដីវ័យក្មេងដែលត្រូវប្តីចោទប្រកាន់ថា​លួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសចិននោះ ឈ្មោះ ប ល អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយប៉ែត។ រីឯ​បុរស​ជា​ប្តី ​ឈ្មោះ​ រ៉ូ អាយុ​ជាង​២០​ឆ្នាំ មាន​លំនៅ​ក្នុងភូមិកណ្ដាល សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត។ ដោយឡែក​ បុរស​ជនជាតិ​ចិន​ដែល​សង្ស័យ​ថាជា​សហាយ​ លួចឆក់យកប្រពន្ធរបស់គេនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។

តាម​សម្ដីរបស់បុរស​ជា​ប្តី ​បាន​​ឱ្យ​ដឹង​ថា រូបគេបាន​រៀប​ការ​ជាមួយនឹងប្រពន្ធរបស់ខ្លួន​ ​ដោយ​​​ស្របច្បាប់​ កាលពី​អំឡុងខែធ្នូ ឆ្នាំ២០១៦។ ក្រោយ​ពេល ពួកគេបានរៀបការដោយស្របច្បាប់ និងរួមរស់ជាមួយគ្នា អស់មួយរយៈរួចមក ប្រពន្ធរបស់ខ្លួនចេះតែលួចចេញក្រៅ​​ ទាក់​ទង​នឹង​បុរសផ្សេង ធ្វើឲ្យ​ខ្លួន​មានការ​​សង្ស័យ​។

បុរសជាប្តីបន្តថា ដោយសារតែមានចំណុចគួរមិនឲ្យទុកចិត្តជាច្រើន ទើបរូបគេបានបំពាក់ប្រព័ន្ធ GPS ក៏​ដឹង​ថា ​ប្រពន្ធរបស់ខ្លួន​​មាន​ទំនាក់​ទំនងជា​មួ​យជនជាតិ​ចិន​នោះ​មែន។ នៅពេលនោះ ខ្លួនបានខឹងសម្បាយ៉ាងខ្លាំង រហូត​អត់ទ្រាំមិនបាន​ ក៏​ទៅ​ដាក់​ពាក្យបណ្ដឹងទៅសុំអន្តរាគមន៍ពីអាជ្ញាធរ និង​ទាមទារ​ថ្លៃបណ្តា​ការ​ចំនួន៥ពាន់​ដុល្លារ​។ យ៉ាងណា ស្ត្រីជាប្រពន្ធបាន​ប​ដិសេ​ធយ៉ាងដាច់អហង្ការថា នាងមិនបានទាក់ទងជាមួយនឹងប្រុសឈ្មោលណាម្នាក់ ក្បិតចិត្តប្ដីដូចអ្វីដែលបានចោទប្រកាន់នោះឡើយ។ លុះក្រោយមក រូបគេបាន​ចាប់ផ្ដើមផ្ញើ​សារ​ទាក់ទង​គ្នា ​តាម​ប្រព័ន្ធ​បកប្រែ​ពី​ខ្មែរ​ទៅ​ចិន និង​ពី​ចិន​ទៅ​ខ្មែរ​ (Google translate )ជា​ហូរហែ​។

ប្រភពព័ត៌មានដដែល បានបន្តថា រហូតមកដល់ថ្ងៃកើតហេតុ រូបគេបានតាមដានដឹងពីកន្លែងដែលប្រពន្ធរបស់ខ្លួនទៅជួបនឹងប្រុសស្នេហ៍​របស់នាងជាជនជាតិចិន ទើបគេប្ដឹងទៅសមត្ថកិច្ចឲ្យចុះទៅកាន់កន្លែងកើតហេតុតែម្ដង។

ក្រោយពេលទទួលបានសេចក្ដីរាយការណ៍ពីបុរសជាប្ដីភ្លាម សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ នាំភាគីពាក់ព័ន្ធទៅសាកសួរ តាមនីតិវិធី៕

RELATED ARTICLES