គំរូ MPV ថ្មីអភិវឌ្ឍន៍ដោយឡែក សម្រាប់ទីផ្សារឥណ្ឌូនេស៊ី មានតម្លៃចាប់ពី ១០.០០០ដុល្លារ ។
Toyota Calya ចាប់កំណើតប្រកួតប្រជែងជាមួយ Datsun Go+ គំរូ MPV ខ្នាតតូចកំពុងរីកចម្រើនខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី ។ Calya ផ្អែកលើមូលដ្ឋានគ្រឹះរបស់គំរូ Hatchback Toyota Ayga និង ត្រូវបានក្រុមហ៊ុនផលិតរថយន្តជប៉ុនដាក់នៅក្រោម Avanza ។ Calya ដំឡើងនៅឥណ្ឌូនេស៊ី ។ ក្រៅពីទីផ្សារក្នុងស្រុក គំរូ MPV នេះនៅមានបងប្អូនភ្លោះនៅប្រទេសចិនក្រោមឈ្មោះ Daihatsu Sigra ។
ការរចនាដោយឡែកសម្រាប់ឥណ្ឌូនេស៊ីតាមស្តង់ដារ LCGC (Low Cost Green Car), Toyota Calya បំពាក់ម៉ាស៊ីន 3NR-VE ប្រភេទ ១,២លីត្រ ៤ស៊ីឡាំង Dual VVT-I កម្លាំង៨៨សេះ នៅរង្វង់តួម៉ាស៊ីន ៦.០០០ជុំ/នាទី កម្លាំងបង្វិលជុំអតិបរមា ១០៨ញូវតុនម៉ែត្រ នៅ ៤.២០០ជុំ/នាទី ។ អាស្រ័យលើការជ្រើសរើសលេខដៃ ៥ល្បឿន ឬ អូតូ ៤ល្បឿន ។
Toyota Calya មានបណ្តោយ ៤.០៧០មិល្លីម៉ែត្រ ទទឹង ១.៦៥៥មិល្លីម៉ែត្រ និងកម្ពស់ ១.៦០០មិល្លីម៉ែត្រ ។ ប្រវែងបណ្តោយមូលដ្ឋាននៅកម្រិត ២.៥២៥មិល្លីម៉ែត្រ និងកម្ពស់ពីដីមកតួរថយន្ត ១៨០មិល្លីម៉ែត្រ ។ ការរចនារបស់ Calya យកការផុសគំនិតពី Daihatsu UFC-3 Concept, Daihatsu Ayla និង Daihatsu Xenia ។
ផ្ទៃខាងក្នុងមានការរចនាកៅអី៣ជួរ កៅអីជួរទី៣ធំទូលាយសម្រាប់ឥរិយាបថអង្គុយមានផាសុកភាព កញ្ចក់លៃតម្រូវដោយអគ្គិសនី បន្ថែមរន្ធសាក១២វ៉ុលសម្រាប់ជួរកៅអីក្រោយ ។ ផ្ទៃតាប្លូសាមញ្ញាដាក់បញ្ចូលអេក្រង់ LCD ។ បំពាក់សុវត្ថិភាពជាមួយហ្រ្វាំងថាសមុខ និង ហ្វ្រាំងស្គរក្រោយ ដាក់បញ្ចូល ABS អង្គញាណ(sensor) ថយក្រោយ ពោងសុវត្ថិភាព២ ។
គំរូរថយន្ត៧កៅអីតម្លៃថោក Toyota Calya ចេញលក់ចាប់ពីចុងឆ្នាំនៅទីផ្សារឥណ្ឌូនេស៊ី តម្លៃចាប់ពី ១០.០០០ដុល្លារ ។ Calya បង្ហាញមុខនៅពិព័រណ៍រថយន្ត-ម៉ូតូឥណ្ឌូនេស៊ី (GIIAS 2016) ជាព្រឹត្តិការណ៍ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-២១ ខែសីហា ៕
ដោយ: តូច រំលឹក