Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិDuterte ថើបមាត់ពលការិនី មហាជនរិះគន់

Duterte ថើបមាត់ពលការិនី មហាជនរិះគន់

នៅក្នុងពិធីជួបសំណេះសំណាល និងស្វាគមន៍ពលករ-ពលការិនី ដែលមកធ្វើការនៅប្រទេសកូរ៉េខាងត្បួង លោកឌូតឺតេ បានហៅពលការិនី២នាក់ ឡើងលើវេទិកា ហើយបានបង្ហាញភាពស្និទ្ធស្នាល ដោយចាប់ដៃនិងថើបបូរមាត់នារីម្នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ដែលជាកន្លែងលោកទៅបំពេញទស្សនកិច្ច។ នេះបើយោងតាមប្រភពព័ត៌មាន ស៊ី-អិន-អិន ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

ក្រោយពីឃើញរូបភាពបែបនេះ ធ្វើឱ្យមានការតរិះគនយ៉ាងខ្លាំង។

ប្រភពព័ត៌មាននោះបានដឹងថា ដំបូង លោកឌូតឺតេ បានហៅស្ត្រី២នាក់ ឡើងទៅលើវេទិកា  ហើយបានផ្តល់សៀវភៅឱ្យម្នាក់មួយក្បាល បន្ទាប់មកគាត់ក៏ឱ្យស្ត្រីម្នាក់ជំនួសឱ្យការថើបថ្ពាល់របស់គាត់ ទៅថើបបបូរមាត់វិញ ធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង។

តាមប្រភពព័ត៌មានពីហ៊្វីលីពីន បានឱ្យដឹងថា ស្ត្រីនោះមានឈ្មោះថា Bea Kim បានរៀបការរួចហើយ ជាមួយបុរសជនជាតិកូរ៉េ មានកូន២នាក់។

ទាក់ទងទៅនឹងបញ្ហានេះ នាង Bea Kim បានប្រាប់មហាជនថា កាធ្វើបែបនេះ គឺមិនមានន័យអ្វីផ្សេង ក្រៅតែពីចង់ឱ្យអ្នកចូលរួមសប្បាយតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ក្រុមមន្ត្រីមកពីបក្សប្រឆាំង និងមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង៕

RELATED ARTICLES