ក្នុងរយៈពេល៨០ថ្ងៃ ឆ្មាំសមុទ្រអាមេរិក ដែលបានដាក់ពង្រាយនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានរឹបអូសសារធាតុកូកាអ៊ីន ទម្ងន់ជិត១២០០០ផោន គិតជាលុយសរុប២០៦លានដុល្លារ។ នៅក្នុងប្រតិបតិការនេះ ជនសង្ស័យ២៤នាក់ ត្រូវបានឃុំខ្លួន។
នេះបើយោងតាមប្រភពពីស៊ី-អិន-អិន ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមឆ្មាំសមុទ្រ The Coast Guard cutter Campbell បានវិលត្រឡប់ទៅកំពង់ផែ Kittery ចាប់បាននាវារត់ពន្ធ៦គ្រឿង សង្ស័យផ្ទុកសារធាតុញៀន។
ក្នុងប្រតិបតិការនេះដែរក៏មានជំនួយពីឧទ្ធម្ភាគចក្រ MH-65 Dolphin ផងដែរ។
លោក Mark McDonnell ប្រធានឆ្មាំសមុទ្រអាមេរិក បាននិយាយថា លោកមានមោទនភាពខ្លាំងណាស់ជាមួយការងាររបស់លោក ដែលបានខិតខំបំពេញកន្លងមក។ ក្រុមរបស់លោកមានគ្នាប្រមាណ១០០នាក់ ជាមួយនឹងនាវាមួយគ្រឿងមានអាយុកាល២៩ឆ្នាំ៕