Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិផ្ទុះអំពើហិង្សារវាងកសិករ និងអ្នកចិញ្ចឹមសត្វ ស្លាប់៨៦នាក់ នៅនីហ្សេរីយ៉ា

ផ្ទុះអំពើហិង្សារវាងកសិករ និងអ្នកចិញ្ចឹមសត្វ ស្លាប់៨៦នាក់ នៅនីហ្សេរីយ៉ា

យ៉ាងហោចណាស់មនុស្ស៨៦នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីផ្ទុះអំពើហិង្សា រវាងកសិករ ហើយនឹងអ្នកចិញ្ចឹមសត្វ។

នេះបើយោងតាមប្រភពព័ត៌មានពី CNN ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

អំពើហិង្សានេះបានផ្តើមចេញពីក្រុមមនុស្សអ្នកចិញ្ចឹមសត្វ អ្នកមានប្រដាប់អាវុធ បានបង្កហិង្សា តាំងពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅក្នុងទីក្រុង Jos កណ្តាលទីក្រុងប្រទេសនីហ្សេរីយ៉ា។

លោក Terna Tyopey អ្នកនាំពាក្យប៉ូលិស បានឱ្យដឹងថា មនុស្ស៨៦នាក់ ត្រូវបានគេសម្លាប់ ហើយមនុស្ស៦នាក់ផ្សេងទៀត រងរបួស ខណៈផ្ទះ៥០ខ្នង ត្រូវបានភ្លើងឆេះ។ ម៉ូតូ១៥គ្រឿង និងរថយន្ត២គ្រឿង រងការខូចខាតផងដែរ។ ការប៉ះទង្គិចគ្នា រវាងពួកអ្នកចិញ្ចឹមសត្វ ដែលភាគច្រើនជាអ្នកកាន់សាសនាមូស្លីម និងក្រុមកសិករ ដែលជាអ្នកកាន់សាសនាគ្រឹះ បានតែងតែប៉ះទង្គិចគ្នាជារឿយៗ ចាត់តាំងពីឆ្នាំ២០១៣មកម៉្លេះ។ ដោយបារម្ភខ្លាចអំពើហិង្សាចេះតែរាលដាលទៅៗ អាជ្ញាធរក្នុងតំបន់ បានដាក់បំរាមគោលចរ ចាត់ពីម៉ោង៦យប់ ដល់ម៉ោង៦យប់ នៅក្នុងទីក្រុង Jos។

គួររំលឹកផងដែរ កាលពីខែមករា ឆ្នាំ២០១៨នេះ មនុស្ស៧២នាក់ ក៏បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ដូចគ្នានេះដែរ៕

RELATED ARTICLES