Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិអូស្ត្រាលី ចាយលុយ៦,២ពាន់លានដុល្លារ ទិញយន្តហោះចារកម្ម

អូស្ត្រាលី ចាយលុយ៦,២ពាន់លានដុល្លារ ទិញយន្តហោះចារកម្ម

ដោយសារតែទំនាស់សមុទ្រចិនខាងត្បូង មិនទាន់បានត្រូវរំលត់នៅឡើយ ប្រទេសអូស្ត្រាលី កំពុងតែពង្រឹងវិស័យយោធារបស់ខ្លួន ដោយចំណាយលុយជាង៦ពាន់លានដុល្លារទិញ យន្តហោះចារកម្មដ្រូនពីសហរដ្ឋអាមេរិក សម្រាប់ហោះឈ្លបយកការណ៍នៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិន កំពុងក្តោបក្តាប់ ធ្វើឱ្យបណ្តាប្រទេសមួយចំនួននៅប្លុកអាស៊ាន ខឹងសម្បាយ៉ាងខ្លាំង។

កាលពីថ្ងៃអង្គារ លោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយថា រដ្ឋាភិបាលរបស់លោក បានវិនិយោគទុនចំនួន៦ពាន់លានដុល្លារ ទិញយន្តហោះចារកម្មដ្រូន គ្មានមនុស្សបើក ចំនួន៦គ្រឿង Fun MQ-4C Tritons ពីសហរដ្ឋអាមេរិក។ ការទិញនេះស្ថិតក្នុងគម្រោងសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកអាមេរិក និងអូស្ត្រាលី។

យន្តហោះចារកម្មទីមួយ នឹងមកដលើទឹកដីអូស្ត្រាលី នៅឆ្នាំ២០២៣ ហើយយន្តហោះទាំង៦គ្រឿងនោះ នឹងបើកប្រតិបត្តិការនៅចុងឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ លោក Christopher Pyne ក្រសួងការពារជាតិអូស្ត្រាលី បានប្រាប់បណ្តាញព័ត៌មានថា យន្តហោះគ្មានមនុស្សបើកនេះ អាចហោះហើរបានចម្ងាយជិត៣០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចប្រើប្រាស់សម្រាប់តាមដាននាវាបរទេស ការរត់ពន្ធ និងហោះហើរពីខាងជើងទៅខាងត្បូងមហាសមុទ្រឥណ្ឌា បានលឿនបំផុត។

លោកបានបន្តទៀតថា យន្តហោះចារកម្មនេះ គឺសំខាន់ណាស់ សម្រាប់ហោះឈ្លបយកការណ៍ ពិនិត្យមើលបូរណភាពដែនដីរបស់ខ្លួន  និងមានលទ្ធភាពឆ្លើយតបទាន់សភាពការណ៍  ទៅនឹងការគម្រាមកំហែងណាមួយ៕

RELATED ARTICLES