Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិផ្អើលបំផ្ទុះគ្រាប់បែក ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨ នៅរុស្ស៊ី 

ផ្អើលបំផ្ទុះគ្រាប់បែក ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨ នៅរុស្ស៊ី 

កាលពីព្រឹកថ្ងៃពុធ ទី២៧ មិថុនា ឆ្នាំ២០១៨ ប៉ូលិសរុស្ស៊ី បានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែកជាច្រើនដង នៅទីក្រុង Rostovon Don ដែលជាកន្លែងទទួលការប្រកួតបាល់ទាត់ពិភពលោក។

ប៉ូលិសក្នុងតំបន់បាននិយាយថា “កាលពីថ្ងៃទី២៦ កម្លាំងប៉ូលិសបានទទួលការហៅទូរស័ព្ទជាច្រើនដង អំពីការគំរាមបំផ្ទុះគ្រាប់បែក ដែលបានដាក់បង្កប់ជាច្រើនកន្លែងនៅទីក្រុង Rostovon Don។ បន្ទាប់ពីប៉ូលិសចុះត្រួតពិនិត្យមិនបានរកឃើញភ័ស្តុតាងណាមួយនោះទេ។ ទោះ ជាយ៉ាងណាក្តី ប៉ូលិសបានបើកប្រតិបត្តិការត្រួតពិនិត្យទៅលើពហុកីឡដ្ឋានទាំង១៦បន្ថែម ដើម្បីពង្រឹងសន្តិសុខ។

ចំណែកអ្នកគ្រប់គ្រងភោជនីយដ្ឋានអ៊ីតាលី មួយកន្លែងនៅក្នុងតំបន់នោះ បាននិយាយថា បុគ្គលិកត្រូវបានគេប្រាប់ឱ្យចាកចេញពីអគារ ក្រោយពេលមានការគំរាមកំហែង។

នាយកគ្រប់គ្រងរូបនេះ និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចោញឈ្មោះថា មានការហៅទូរស័ព្ទថា មានការបង្កប់គ្រាប់បែកនៅក្នុងអគារ។

ទីក្រុង Rostov មានចម្ងាយ៩៥៥គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ នៅជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដែលកំពុងមានជម្លោះជាមួយគ្នាទាក់ទងទៅនឹងតំបន់គ្រីមៀរ។

ទាក់ទងទៅនឹងបញ្ហានេះ គេមិនអាចទាក់ទងសុំការពន្យល់ពីក្រុមប្រឹក្សាបាល់ទាត់ពិភពលោកបានទេ៕

RELATED ARTICLES