Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិប៉ូលិសរកឃើញថ្នាំញៀន ក្នុងពានចម្លងបាល់ទាត់ពិភពលោក

ប៉ូលិសរកឃើញថ្នាំញៀន ក្នុងពានចម្លងបាល់ទាត់ពិភពលោក

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ប៉ូលិសអាហ្សង់ទីន នៅទីក្រុង Buenos Aires បានត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទកូកាអ៊ីន និងកញ្ឆា សរុបចំនួន១,៥គីឡូក្រាម លាក់ទុកក្នុងពានរង្វាន់ចម្លងបាល់ទាត់ពិភពលោក ២០១៨ សម្រាប់លក់ឱ្យអ្នកគាំទ្រ។

នេះគឺជាវិធីសាស្ត្រថ្មីដែលជនខិលខូច ទើបតែរកឃើញ ក្នុងការជួញដូរថ្នាំញៀនរបស់ខ្លួ នដែលគ្មាននរណានឹកស្មានដល់ទាល់តែសោះ។

ជនល្មើសបានប្រើប្រាស់រូបភាពពានចម្លងបាល់ទាត់ពិភពលោក លាក់គ្រឿងញៀន ដើម្បីលាក់បាំងសកម្មភាពខុសរបស់ខ្លួន។ ទោះជាយ៉ាងណាក្តី ប៉ូលិសនៅតែអាចទប់ស្កាត់បានដដែល។ នេះចាត់ទុកថាជាមេរៀនថ្មីមួយទៀត សម្រាប់មន្ត្រីគយច្រកព្រំដែន។

នៅក្នុងប្រតិបត្តិការនេះ ប៉ូលិសបានឃាត់ខ្លួនបក្ខពួកប្រព្រឹត្តិសកម្មភាពខាងលើបាន៦នាក់ នៅទីក្រុង Matanza Partido ដែលលាក់ថ្នាំញៀនក្នុងពានរង្វាន់បាល់ទាត់ពិភពលោក មានពណ៌មាស និងពណ៌ទង់ជាតិអាហ្សង់ទីន ស-ផ្ទៃមេឃ នៅផ្នែកខាងក្រោម៕

RELATED ARTICLES