Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិឆេះផ្សារនៅកេនយ៉ា ស្លាប់15 របួសជិត100នាក់

ឆេះផ្សារនៅកេនយ៉ា ស្លាប់15 របួសជិត100នាក់

យ៉ាងហោចណាស់ មនុស្ស15នាក់ បានស្លាប់បាត់បង់ជីវិត និងជាង70នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ឆេះផ្សារមួយកន្លែង នៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី28 ខែមិថុនា ឆ្នាំ2018។

យោងតាមមន្ត្រីអាជ្ញាធរនៅតំបន់កើតហេតុ បានឱ្យដឹងថា ភ្លើងបានឆាបឆេះផ្សារ Gikomba កាលពីវេលាម៉ោង2និង30នាទី ហើយបានរាលដាលឆេះអស់តូបជាច្រើន មុននឹងអាជ្ញាធរពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍បាន។ ការឆេះនេះបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន បើទោះជាគេមិនទាន់បានគណនាដឹងថា ចំនួនប៉ុន្មាននៅឡើយទេ។ ក្រុមពន្លត់អគ្គិភ័យ បានចំណាយពេលមួយម៉ោងកន្លះ ដើម្បីពន្លត់ភ្លើង។

មន្ត្រីមន្ទីរពេទ្យម្នាក់បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានក្មេងៗចំនួន 4នាក់ផងដែរ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យមានការឆេះផ្សារនេះនៅឡើយទេ៕

RELATED ARTICLES