Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិទ្រព្យមានតម្លៃជាង270លានដុល្លារ ត្រូវរឹបអូសពីផ្ទះណាជីប រ៉ាហ្សាក់

ទ្រព្យមានតម្លៃជាង270លានដុល្លារ ត្រូវរឹបអូសពីផ្ទះណាជីប រ៉ាហ្សាក់

កាលពីថ្ងៃពុធ ទី27 ខែមិថុនា ឆ្នាំ 2018 អង្គការប្រឆាំងអំពើពុករលួយ សហការជាមួយប៉ូលិសយុត្តិធម៌ បានធ្វើការវាយតម្លៃថា ទ្រព្យសម្បត្តិដែលរឹបអូសបានពីក្រុមគ្រួសារលោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺមានតម្លៃសរុបជាង270លានដុល្លារអាមេរិក។

នេះបើយោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃព្រហ្បសតិ៍។

កាលពីខែមុន ប៉ូលិសម៉ាឡេស៊ី រឹបអូសទ្រព្យសម្បត្តិលោកណាជីប បានជាច្រើន មានដូចជា  កាបូបយួរដៃ 567/ គ្រឿងអលង្ការ 12000 ចំណែកផ្សេងៗគ្នា កាបូបមួយចំនួនផ្ទុកលុយសរុប30លានដុល្លារ នាឡិកាថ្លៃៗទាំងអស់ មាន423គ្រឿង  ដែលមានតម្លៃប្រហែល 19/3លានដុល្លារ និងវត្ថុមានតម្លៃម៉ាកល្បីផ្សេងទៀត។

លោក Amar Singh Ishar Singh ប្រធាននាយកដ្ឋានស៊ើបអង្កេតបទឧក្រិដ្ឋពាណិជ្ជកម្ម បានអះអាងថា វាជាការរឹបអូសបានវត្ថុតាងធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ព្រោះគេត្រូវចំណាយពេលមួយខែ ដើម្បីគិតគូរតម្លៃសរុបនៃវត្ថុតាងនេះ។ លោកបន្ថែមថា  វត្ថុតាងទាំងនោះមានតម្លៃចន្លោះពី225 ដល់ 273លានដុល្លារឯណោះ។

តាមពិតទៅការរឹបអូសបានគ្រឿងអលង្ការយ៉ាងសន្ធឹកសន្ធាប់ ពីផ្ទះរបស់អតីតនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្រោមការស៊ើបអង្កេតសំណុំរឿងពុករលួយកិបកេងលុយរដ្ឋ 1MDB។

ការរឹបអូសបានវត្ថុតាងដែលមានតម្លៃរាប់រយលានដុល្លារនេះ ធ្វើឱ្យគេរឹតតែសង្ស័យខ្លាំង និងធ្វើឱ្យប្រជាជនម៉ាឡេស៊ី ខឹងសម្បាថែមទៀត ព្រោះប្រាក់ខែរបស់លោកណាជីប កាលធ្វើជានាយករដ្ឋមន្ត្រី គឺត្រឹម5600ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ៕

RELATED ARTICLES