Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិទីតាំងសង្ស័យក្មេង១៣នាក់បាត់ខ្លួន នៅសល់ជាង៥០០ម៉ែត្រទៀត ក្រុមសង្គ្រោះនឹងទៅដល់

ទីតាំងសង្ស័យក្មេង១៣នាក់បាត់ខ្លួន នៅសល់ជាង៥០០ម៉ែត្រទៀត ក្រុមសង្គ្រោះនឹងទៅដល់

តាមប្រភពព័ត៌មានបាងកកប៉ុស្ត៍ ចេញផ្សាយមុននេះ បានឱ្យដឹងថា បេសកកម្មរុករកក្រុមកីឡាករបាល់ទាត់ និងគ្រូបង្វឹកទាំង១៣នាក់ ដែលបាត់ខ្លួនតាំងពីថ្ងៃសៅរ៍ សប្តាហ៍មុននោះ បានរំកិលជិតទៅដល់ទីតាំងល្អាងភ្នំធំ ដែលគេដាក់រហស្សនាមថា សមុទ្របាតាយ៉ា (Pattaya Beach)។ គិតត្រឹមល្ងាចថ្ងៃចន្ទ នេះ នៅសល់តែចម្ងាយជាង៥០០ម៉ែត្រ ខណៈសារព័ត៌មានខ្លះថា ១០០០ម៉ែត្រទៀត ក្រុមជួយសង្គ្រោះ ជំនាញមុជទឹក នឹងទៅទីនេះហើយ។

ល្អាងធំចុងក្រោយ ដែលគេនិយមហៅថា សមុទ្រប៉ាតាយ៉ា គឺជាកន្លែងដែលគេសង្ស័យថា ក្មេងៗកំពុងជាប់គាំងនៅទីនោះ។ បើគិតពីច្រកចូលទៅដល់សមុទ្របាតាយ៉ា មានចម្ងាយផ្លូវជាង៥គីឡូម៉ែត្រ។

កាលពីព្រឹកមិញនេះ លោក Narongsak Osottanakorn បានបញ្ជាក់ថា ក្រុម សង្គ្រោះ បានទៅដល់ចំណុចប្រសព្វអក្ស ទ បន្ទាប់ មកបត់ឆ្វេងដៃ ឆ្ពោះទៅកាន់តំបន់សមុទ្រ ប៉ាតាយ៉ា ដែលសង្ស័យថា ក្មេងៗកំពុងជាប់គាំង នៅទីនោះ។

លោកបានបញ្ជាក់ថា អ្នកមុជទឹក គឺបំពាក់ ឧបករណ៍អុកស៊ីហ្សែនគ្រប់គ្រាន់ កម្រិត៦០០ ដែលអាចឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងបន្តរុករកដោយគ្មានផ្អាកសកម្មភាព ប៉ុន្តែ អ្វីដែលជាឧបសគ្គនោះ គឺកន្លែងខ្លះមានភក់ល្បប់ និងផ្ទាំងថ្មធំៗ។

នៅថ្ងៃនេះ ក្រៅពីក្រុមសង្គ្រោះថៃ អាមេរិក និងអង់គ្លេស ក៏មានមានក្រុមសង្គ្រោះមកពីចិន និងអូស្ត្រាលី ក៏បានសហការចូលរួមដែរ។

ទោះបីនៅចម្ងាយ៥០០ម៉ែត្រ ឬ១០០០ម៉ែត្រក្តី តែដំណើររុករកបានប្រព្រឹត្តទៅយ៉ាងយឺត ដោយសារតែចាំបាច់ត្រូវខួងពង្រីករូងថ្មតូចចង្អៀត ដែលមានចម្ងាយប្រហែល១០០ម៉ែត្រ។

កាលពីព្រឹកមិញនេះដែរ ក្មេងៗសិស្សសាលារួមថ្នាក់របស់កុមារទាំង១២នាក់ និងគ្រូបាល់ទាត់ ដែលពួកគេដែលបាត់ខ្លួន៩ថ្ងៃមកហើយ ក្នុងរូងភ្នំទឹកជន់លិច បាននាំគ្នាអង្គុយរង់ចាំផ្លូវមិត្តពួកគេ ដែលសង្ឃឹមថា រកឃើញវិលវិញ ខណៈពួកអ្នកជួយសង្គ្រោះបានចូលទៅកៀកកន្លែង ដែលសន្មត់ថា អ្នកបាត់ខ្លួនទាំងនោះទៅជ្រកកន្លែងនោះហើយ។

នៅក្នុងប្រតិបត្តិការន៍រកក្មេងនិងគ្រូ ទាំង១៣នាក់នោះ ក៏មានអ្នករបួសនិងសន្លប់ជាច្រើននាក់ដែរ៕

RELATED ARTICLES