Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិចៅហ្វាយក្រុង ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលគោរពទង់ជាតិ

ចៅហ្វាយក្រុង ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលគោរពទង់ជាតិ

លោកអាន់តូនីញ៉ូ ហាលីលី (Antonio Halili) ចៅហ្វាយក្រុងហ៊្វីលីពីន ត្រូវបានខ្មាន់កាំភ្លើងបាញ់ស៊ីបក្នុងអំឡុងពេលលោកឈរគោរពទង់ជាតិ កាលពីព្រឹកព្រលឹម ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាក្រុង Tanauan។

តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិស នៅកន្លែងកើតហេតុ បានឱ្យដឹងថា លោកអាន់តូនីញ៉ូ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូង ហើយបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវទៅមន្ទីរពេទ្យ។

ប៉ូលិសដដែលនោះបានឱ្យដឹងថា គ្រាប់កាំភ្លើងបានទម្លុះទូរស័ព្ទដៃរបស់លោក រួចបុកទៅចំដើមទ្រូង បណ្តាលឱ្យរបួសធ្ងន់ ដែលចាំបាច់ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោក Jhoanna Villamor អភិបាលក្រុងរង ដែលបានឈរគោរពទង់ជាតិ ក្បែរលោកអាន់តូនីញ៉ូ បាននិយាយថា ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះ ដោយសារតែខ្ញុំនៅឈរកៀកនឹងលោក។

លោកបានបន្តទៀតថា មុនពេលគោរពទង់ជាតិ គ្មានឃើញនរណាម្នាក់នៅជិតកន្លែងនោះទេ ហើយលោកអាចធ្វើការសន្និដ្ឋានថា វាគឺជាការបាញ់ស៊ីបពីចម្ងាយ។

ចៅហ្វាយក្រុងរូបនេះ ធ្លាប់មានរឿងចម្រូងចម្រាសអស់រយៈពេល២ឆ្នាំកន្លងមកហើយ ដោយសារតែគាត់តែងតែបញ្ជាឱ្យជនសង្ស័យគ្រឿងញៀនទាំងអស់ ដើរទម្រង់ជួរគ្នានៅតាមទីសាធារណៈ ដែលគេចាត់ទុកថា ជាយុទ្ធុនាការដើរដើម្បីឱ្យមានភាពអាម៉ាស់។ ប៉ុន្តែ ទង្វើរបស់លោកបែបនេះ ដែលធ្វើមនុស្សភាគច្រើនរិះគន់។ យុទ្ធនាការនេះ ក៏ត្រូវទទួលរងការស្តីបន្ទោសពីអង្គការសិទ្ធមនុស្សផងដែរ៕

RELATED ARTICLES