តាមប្រភព័ត៌មានពី BBC ក៏ដូចជាកាសែតថៃ The Nation បានផ្សាយថា យ៉ាងហោចណាស់ក៏ត្រូវប្រើពេលវេលា៣ទៅ៤ខែដែរ ដើម្បីនាំយកអ្នកនោះត្រឡប់មកវិញ។ មូលហេតុដែលនាំឲ្យយូរនោះ គឺដោយសារតែច្រកចេញមកវិញ គឺតូចចង្អៀត ជម្រៅទឹកជ្រៅ ភក់ល្បាប់ សុខភាពអ្នកទាំងនោះចុះខ្សោយ និងចាប់បាច់ត្រូវបង្រៀនពួកគេឲ្យចេះមុជទឹកជាមុនសិន។
ទោះជាយ៉ាងណាក្តៅ អីឡូវនេះគេកំពុងតែរកវិធីថ្មី ដើម្បីពន្លឿន ការជួយសង្គ្រោះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ វិធីមួយគឺអាចខួងចោះរូងភ្នំ បើកច្រកថ្មី ស្ទូចយកពួគេឡើងមកលើវិញ។
គួរបញ្ជាក់ថា ក្មេងទាំង១២នាក់ និងគ្រូម្នាក់ បានជាប់ក្នុងរូងភ្នំ ហើយពួកគេត្រូវបានជួយសង្គ្រោះដោយជំនាញមុជទឹកជនជាតិអង់គ្លេស ២នាក់ កាលពីយប់ម៉ោង១០ ថ្ងៃច័ន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨៕