Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិសមត្ថកិច្ចបញ្ជូនលោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទៅតុលាការ

សមត្ថកិច្ចបញ្ជូនលោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទៅតុលាការ

បន្ទាប់ពីស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ទៅលើសំណុំរឿងពុករលួយរបស់លោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទីបំផុត កាលពីល្ងាចថ្ងៃអង្គារនេះ មន្ត្រីប៉ូលិស សហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចចាប់ខ្លួន។ លោករ៉ាហ្សាក់ បាននាំខ្លួនទៅបំភ្លឺនៅតុលាការ នៅមុននេះបន្តិច ម៉ោង8និង30នាទី។

នេះបើយោងតាមប្រភពពីមនុស្សជំនិតក្រុមគ្រួសារលោកណាជីប ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បន្ទាប់ពីចាញ់ឆ្នោត ធ្លាក់តំណែងនាយករដ្ឋមន្ត្រី លោកណាជីប ដែលដឹកនាំប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍ បានហ៊ុំព័ទ្ធទៅដោយសំណុំរឿងអាស្រូវពុករលួយជាច្រើនករណី ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺសំណុំរឿងពុករលួយកេងបន្លំថវិកាជាតិ ជាង700លានដុល្លារ។

ទាក់ទងទៅនឹងបញ្ហានេះ លោកណាជីប ធ្លាប់បានបដិសេធជាច្រើនដងមកហើយ ហើយក៏ធ្លាប់បានឡើងទៅបំភ្លឺនៅមុខសាវនាការចំនួន2លើករួចមកហើយផងដែរ។ កាលពីសប្តាហ៍មុន ប៉ូលិសបានរឹបអូសកាបូបថ្លៃៗគ្រឿងអលង្ការ លុយគ្រប់ប្រភេទ ពីគេហដ្ឋានទាំង6 ដែលគិតជាទឹកប្រាក់ដែលមានទឹកប្រាក់ប្រហែលជា225លានដុល្លារ។

កាលពីថ្ងៃចន្ទ ក្រុមស៊ើបអង្កេតបានប្រកាសថា អតីតនាយករដ្ឋមន្ត្រី រូបនេះ មានគណនីធនាគារផ្ទាល់ខ្លួន ច្រើនជាង400 ដែលគេសង្ស័យថា លោកបានផ្ទេរលុយមូលនិធិកសាងប្រទេស  ចូលទៅក្នុងគណនីទាំងនោះ៕

RELATED ARTICLES