លោកបានសម្តែងអំណរគុណដល់ក្រុមអ្នកសង្គ្រោះអន្តរជាតិ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមជួយស្វែងរកក្មេងប្រុសទាំង១២នាក់ និងគ្រូម្នាក់ អស់រយៈពេល10ថ្ងៃមកនេះ។
នាយឧត្តមសេនីយ៍ដឹកនាំប្រតិបត្តិការនោះ បានបន្តថា ៖ “នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណដល់ការប្រឹងប្រែងជួយស្វែងរកពីសំណាក់ក្រុមការងារអន្តរជាតិ ដែលបានមកជួយចូលរួមជាមួយនឹងក្រុមអាជ្ញាធរថៃ ដើម្បីរកក្មេងៗបាត់ខ្លួននៅក្នុងរូងភ្នំមួយ នៅខេត្តឈៀង រ៉ៃ៕