ឡុង លីគ័ង្គ អតីតបេក្ខភាពក្នុងកម្មវិធីប្រលងចម្រៀងកុមារ “The Voice Kid Cambodia” ដោយពានរង្វាន់ត្រូវធ្លាក់ទៅលើកុមារា ពេជ្រ ថៃ នោះ នៅថ្ងៃនេះបានបង្ហោះសារមួយស្រក់ទឹកភ្នែក អង្វរសុំ អង្គការ UNESCO។
សាររបស់កុមារា ឡុង លីគ័ង្គ មានអត្ថន័យថា “ទឹកភ្នែកខ្ញុំស្រក់ដើម្បីសុំឲ្យ UNESCO កុំបញ្ចូលវប្បធម៌សិល្ប:របាំរបស់កម្ពុជា ទៅឲ្យសៀមអី សុំបងប្អូនប្រជាជនកម្ពុជា ជួយ share ម្នាក់មួយ ដើម្បីឲ្យ UNESCO កាត់សេចក្តីឲ្យល្ខោនខោល ជារបស់កម្ពុជា”។
គួរបញ្ជាក់ថា ក្រោយពីមានព័ត៌មានថា អង្គការ UNESCO នឹងសម្រេចជោគវាសនាល្ខោនខោល ថាជារបស់កម្ពុជា ឬជារបស់ថៃ នោះ គេឃើញអ្នកលេងហ្វេសប៊ុក ទាំងក្នុង Facebook Instagram Twiiter បង្ហោះនិងចែកចាយអំពីល្ខោនខោល ដែលជារបស់កម្ពុជា ទៅកាន់ពិភពលោកព្រោងព្រាត៕