Thursday, July 10, 2025
Homeតារាខ្មែរឡុង លីគ័ង្គ ស្រក់ទឹកភ្នែកអង្វរអង្គការ UNESCO

ឡុង លីគ័ង្គ ស្រក់ទឹកភ្នែកអង្វរអង្គការ UNESCO

ឡុង លីគ័ង្គ អតីតបេក្ខភាពក្នុងកម្មវិធីប្រលងចម្រៀងកុមារ “The Voice Kid Cambodia” ដោយពានរង្វាន់ត្រូវធ្លាក់ទៅលើកុមារា ពេជ្រ ថៃ នោះ នៅថ្ងៃនេះបានបង្ហោះសារមួយស្រក់ទឹកភ្នែក អង្វរសុំ អង្គការ UNESCO។

សាររបស់កុមារា ឡុង លីគ័ង្គ មានអត្ថន័យថា “ទឹកភ្នែកខ្ញុំស្រក់ដើម្បីសុំឲ្យ UNESCO កុំបញ្ចូលវប្បធម៌សិល្ប:របាំរបស់កម្ពុជា ទៅឲ្យសៀមអី សុំបងប្អូនប្រជាជនកម្ពុជា ជួយ share ម្នាក់មួយ ដើម្បីឲ្យ UNESCO កាត់សេចក្តីឲ្យល្ខោនខោល ជារបស់កម្ពុជា”។

គួរបញ្ជាក់ថា ក្រោយពីមានព័ត៌មានថា អង្គការ UNESCO នឹងសម្រេចជោគវាសនាល្ខោនខោល ថាជារបស់កម្ពុជា ឬជារបស់ថៃ នោះ គេឃើញអ្នកលេងហ្វេសប៊ុក ទាំងក្នុង Facebook Instagram Twiiter បង្ហោះនិងចែកចាយអំពីល្ខោនខោល ដែលជារបស់កម្ពុជា ទៅកាន់ពិភពលោកព្រោងព្រាត៕

RELATED ARTICLES