Thursday, November 28, 2024
Homeមុខម្ហូបមាន់ស្ងោរទឹកកក

មាន់ស្ងោរទឹកកក

-មាន់ ……………………………..១ ក្បាល

-ខ្ញីចាស់………………………….៦ ចំណិត

-គល់ស្លឹកគ្រៃដំ …………………….៤ ដើម

-ខ្ទឹមសដំ ………………………..១០ កំពឹស

-ម្រេចគ្រាប់ស …………..២ ស្លាបព្រាបាយ

-អំបិល ………………….១ ស្លាបព្រាបាយ

-ទឹកកក និងទឹកសម្រាប់ត្រាំមាន់ឱ្យត្រជាក់

-ទឹកស៊ុបមាន់ ឬទឹកសាបធម្មតា។

-យកខ្សែចងជើងមាន់ឱ្យជាប់គ្នា ហើយ ចងចង្កាក់ឈើស្រួច រួចដោតក្រោមស្លាបទាំង២  ដើម្បីធ្វើជាកន្លែងព្យួរមាន់។

-ដាំទឹកស៊ុប ថែមខ្ញី ខ្ទឹមស ម្រេច និងអំបិលចូល ទុករហូតដល់ពុះខ្លាំង។

-ដាំទឹកឱ្យពុះ រួចបន្ថយភ្លើងឱ្យទឹកពុះតិចៗ ហើយដាក់មាន់ចូលស្ងោរ។

-ពេលស្ងោរបាន៣០នាទី ត្រូវស្រង់មាន់ឡើង យកទៅត្រាំក្នុងទឹកកក លាយទឹកឱ្យមាន់ត្រជាក់ខ្លាំង។ ធ្វើដដែលៗ ២-៣ដង តាមមាន់តូច ឬធំ។

-ពេលមាន់ឆ្អិនហើយ ត្រូវស្រង់ឡើង ត្រាំទឹកកកម្តងទៀត មុននឹងកាប់ជាចំណិតៗ។

-គ្រឿងក្នុងមាន់ត្រូវស្ងោរផ្សេងគ្នា ដោយលាយគល់ស្លឹកគ្រៃ រហូតដល់ឆ្អិនល្អ ជាការស្រេច”

RELATED ARTICLES