-មាន់ ……………………………..១ ក្បាល
-ខ្ញីចាស់………………………….៦ ចំណិត
-គល់ស្លឹកគ្រៃដំ …………………….៤ ដើម
-ខ្ទឹមសដំ ………………………..១០ កំពឹស
-ម្រេចគ្រាប់ស …………..២ ស្លាបព្រាបាយ
-អំបិល ………………….១ ស្លាបព្រាបាយ
-ទឹកកក និងទឹកសម្រាប់ត្រាំមាន់ឱ្យត្រជាក់
-ទឹកស៊ុបមាន់ ឬទឹកសាបធម្មតា។
-យកខ្សែចងជើងមាន់ឱ្យជាប់គ្នា ហើយ ចងចង្កាក់ឈើស្រួច រួចដោតក្រោមស្លាបទាំង២ ដើម្បីធ្វើជាកន្លែងព្យួរមាន់។
-ដាំទឹកស៊ុប ថែមខ្ញី ខ្ទឹមស ម្រេច និងអំបិលចូល ទុករហូតដល់ពុះខ្លាំង។
-ដាំទឹកឱ្យពុះ រួចបន្ថយភ្លើងឱ្យទឹកពុះតិចៗ ហើយដាក់មាន់ចូលស្ងោរ។
-ពេលស្ងោរបាន៣០នាទី ត្រូវស្រង់មាន់ឡើង យកទៅត្រាំក្នុងទឹកកក លាយទឹកឱ្យមាន់ត្រជាក់ខ្លាំង។ ធ្វើដដែលៗ ២-៣ដង តាមមាន់តូច ឬធំ។
-ពេលមាន់ឆ្អិនហើយ ត្រូវស្រង់ឡើង ត្រាំទឹកកកម្តងទៀត មុននឹងកាប់ជាចំណិតៗ។
-គ្រឿងក្នុងមាន់ត្រូវស្ងោរផ្សេងគ្នា ដោយលាយគល់ស្លឹកគ្រៃ រហូតដល់ឆ្អិនល្អ ជាការស្រេច”