ដូចអ្វីដែលបានសន្យា នៅរសៀលថ្ងៃនេះ កញ្ញាទេព បូព្រឹក្ស បានយកថវិកាទៅជួយកីឡាករអេ រដ្ឋា ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងមន្ទីពេទ្យផ្ទាល់តែម្តង។
ការបរិច្ចាគថវិការនេះ បន្ទាប់ពីទទួលសំណងជំងឺចិត្ត១មុឺនដុល្លារ ក្រោយពីបុរសម្នាក់បានជះ និងគប់កំប៉ុងស្រាបៀរ រួចក៏បានចេញមុខសុំទោសជាសារណៈផងដែរ។
គួបញ្ជាក់ថា កីឡាករ អេ រដ្ឋា ដែលត្រូវជាកូនសិស្សកីឡាករប្រដាល់ប្រចំាប្រទេសកម្ពុជា គឺលោកគ្រូ អេ ពូថង បានជួបគ្រោះថ្នាក់ចរាចរណ៍ដងផ្លូវជាមួយគ្នានៅម្តុំវត្តនិរោធន៍ ហើយមិនបានចុះមកធ្វើការដោះស្រាយនោះទេ ថែមទាំងថយក្រោយកិន រួចបន្តដំណើរជិះគេចចូលក្នុងបុរីលុចហ្សេរី បាត់៕