Thursday, April 25, 2024
Homeព័ត៌មានជាតិចាប់ខ្លូនជនជាតិវៀតណាម ​ចិន១៩នាក់ លាក់ខ្លួនក្នុងហាងម៉ាស្សា កាត់សក់

ចាប់ខ្លូនជនជាតិវៀតណាម ​ចិន១៩នាក់ លាក់ខ្លួនក្នុងហាងម៉ាស្សា កាត់សក់

ភ្នំពេញ ជនជាតិចិន និងវៀតណាម១៩នាក់ ដែលបានចូលមកធ្វើការក្នុងហាងម៉ាស្សា កាត់សក់ ដោយស្នាក់ខុសច្បាប់ ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានធ្វើការឃាត់ខ្លូន នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីតាំងតាមហាងកាត់សក់ (ខាងលិចផ្សារថ្មី) ស្ថិតនៅផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

dsfdfssd

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានឡើង ដោយមានការណែនាំផ្ទាល់ពី នាយឧត្តសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងមានការសម្របសម្រូលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

gfddssd

លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ក្រោយប្រតិបត្តិការមន្ដ្រីជំនាញ បានធ្វើការឃាត់ខ្លូនជនជាតិចិនម្នាក់ និងស្ដ្រីជនជាតិវៀតណាម១៨នាក់ ដោយក្នុងនោះ មានលិខិតឆ្លងដែន ទិដ្ឋាការ និងសៀវភៅការងារត្រឹមត្រូវ ចំនួន១១នាក់ គ្មានលិខិតឆ្លងដែន៨នាក់ ស្រី៧នាក់ មាន២សញ្ជាតិ បុរសជនជាតិចិនម្នាក់ ជាជាងកាត់សក់ គ្មានលិខិតឆ្លងដែន ស្រ្តីជនជាតិវៀតណាម៧នាក់ ជាជាងកាត់សក់គ្មានលិខិតឆ្លងដែន។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ បានបន្តថា កម្លាំងនគរបាលអន្ដោប្រវេសន៍ នឹងបន្ដធ្វើការងារនេះ ឲ្យដូចភ្លៀងរលឹម ។

dfdsfds

បច្ចុប្បន្នជនបរទេសទាំងអស់ត្រូវកម្លាំងជំនាញ នាំខ្លូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដ ៕

RELATED ARTICLES