ពាក្យចចាមអារ៉ាមថ្មីៗនេះ អះអាងថា Galaxy S8 នឹងត្រូវបានបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ ។
បណ្តាប្រភពព័ត៌មានជិតស្និទ្ធជាមួយ Apple និង Samsung ថ្មីៗនេះ ឲ្យដឹងថា ក្រុមហ៊ុន២នេះ កំពុងដំណើរការពិសោធន៍ប្រព័ន្ធកាមេរ៉ាភ្លោះមួយសម្រាប់ស្មាតហ្វូនលំដាប់ខ្ពស់ជិតមកដល់របស់ពួកគេ ។ ជាមួយ Apple អាចជា iPhone 7 Plus ចំណែកជាមួយ Samsung មានលទ្ធភាពជាច្រើននឹងជា Galaxy S8 ។
អត្ថបទមួយបង្ហោះថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គម Weibo ក៏អះអាងដែរថា ទូរស័ព្ទស្នងតំណែង Galaxy S7 គ្រោងបានដាក់តាំងបង្ហាញនៅនិទាឃរដូវឆ្នាំក្រោយ (Galaxy S8) នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះ ។
ប្រព័ន្ធកាមេរ៉ានេះនឹងរួមមានកាមេរ៉ាមួយ ១២មេហ្គាភិចសែល ស្រដៀងគ្នានៅលើ Galaxy S7 (ដែល Samsung ផលិត) កាមេរ៉ានៅសល់មាន resolution ១៣មេហ្គាភិចសែល ដែលក្រុមហ៊ុន Sony អភិវឌ្ឍន៍ ។ អាស្រ័យលើការបំពាក់កាមេរ៉ា២ ហេតុនេះ Galaxy S8 នឹងមានសមត្ថភាពថតរូបក្នុងលក្ខខណ្ឌពន្លឺខ្សោយល្អជាង ។
កាមេរ៉ាមុខរបស់ Galaxy S8 មាន resolution ៨មេហ្គាភិចសែល (ខ្ពស់ជាង បើប្រៀបជាមួយ ៥មេហ្គាភិចសែលនៅលើ Galaxy S7) ។ ក្រៅពីនេះ ឧបករណ៍នេះ ក៏នឹងបានបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកដូច Galaxy Note 7 ដែរ ៕
ដោយ: តូច រំលឹក
Samsung Galaxy S8 បានចចាមអារ៉ាម នឹងមានកាមេរ៉ាភ្លោះ 12 + 13 MP
RELATED ARTICLES