ទន្ទឹមនឹងការបង្ហាញមុខរបស់ iPhone 7 និង iPhone 7 Plus Apple នឹងឆាប់នាំទៅដល់អ្នកបន្ថែមនូវការភ្ញាក់ផ្អើលច្រើនជាងទៀត ក្នុងចរន្តផលិតផលផ្សេងៗរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះ ។
តាម MacRumors ផ្អែកលើរបាយការណ៍ថ្មីបំផុតបានធ្វើឡើងដោយ Bloomberg Apple កំពុងឡើងផែនការធ្វើឲ្យថ្មីចរន្តផលិតផល Mac ជាមួយការឲ្យបង្ហាញមុខ Macbook Pro និង Macbook Air ថ្មី នៅខែតុលាខាងមុខនេះ ។ ក្រៅពីនេះ Apple ក៏កំពុងសហការជាមួយ LG Electronics ដើម្បីធ្វើអេក្រង់ 5K និង update បន្ថែមអាស្រ័យលើការជ្រើសរើសឈីបក្រាហ្វិក AMD សម្រាប់បណ្តាម៉ូដែល iMac ។
Macbook Pro ត្រូវបានគេដឹងថា នឹងស្តើងជាង ហើយនឹងមានបន្ទះអេក្រង់ថាច់ស្គ្រីនOLED នៅផ្នែកខាងលើរបស់ក្តារចុច ។ បន្ទះអេក្រង់ថាច់ស្គ្រីននេះ នឹងបង្ហាញមុខងារអាស្រ័យលើកម្មវិធី ឬការងារបច្ចុប្បន្ន ដែលអ្នកប្រើប្រាស់កំពុងប្រើប្រាស់ ក៏ដូចជាបានដាក់បញ្ចូល Touch ID ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលយ៉ាងលឿនតាមរយ:ស្នាមម្រាមដៃ ។
Apple មានលទ្ធភាពជាច្រើននឹងហៅបន្ទះអេក្រង់ជាមួយឈ្មោះថា “Dynamic Function Row” ។ ក៏ប៉ុន្តែ ឈ្មោះផ្លូវការពេលប្រកាសអាចផ្សេងបន្តិច ។
អំពីផ្នែករបស់ Macbook Air សព្វថ្ងៃទើបតែមានព័ត៌មានថា កុំព្យូទ័រនឹងមានរន្ធ USB-C ពហុមុខងារបានបំពាក់បច្ចេកវិទ្យាបញ្ជូនយ៉ាងលឿន Thunderbolt 3 របស់ Intel ។
Apple ក៏កំពុងឡើងផែនការធ្វើការជាមួយ LG Electronics ដើម្បីបង្កើតអេក្រង់ 5K ។ ការងារនេះប្រព្រឹត្តទៅត្រឹមតែជាង២ខែ Apple ឲ្យផ្អាកទាំងស្រុងនូវការផលិតអេក្រង់ Thunderbolt ក្នុងរយ:ពេល៥ឆ្នាំខាងមុខ ។ សព្វថ្ងៃនៅមិនទាន់ច្បាស់ថា អេក្រង់ថ្មីនេះមានបានធ្វើដូចជាមួយអេក្រង់ Retina 5k របស់ iMac ឬអត់ទេ ។ ក្រៅពីនេះ ថ្ងៃបង្ហាញមុខរបស់អេក្រង់នេះ នៅមិនទាន់បាននិយាយច្បាស់ ។
របាយការណ៍របស់ Bloomberg ក៏និយាយបន្ថែមថា ទន្ទឹមនឹងគូ iPhone 7 និង iPhone 7 Plus Apple នឹងបញ្ចេញបន្ថែមទាំង Apple Watch ជំនាន់ទី២ ក្នុងព្រឹត្តិការណ៍បានកំណត់នៅថ្ងៃទី៧កញ្ញាខាងមុខនេះ ។ ក្រៅពីនេះ បណ្តាស៊េរី update សម្រាប់ប្រព័ន្ធប្រតិបត្តិការ ដូចជា iOS 10, macOS Sierra, watchOS 3 និង tvOS 10 ក៏នឹងបានគ្រោងបង្ហាញនៅថ្ងៃនេះដែរ ៕
ដោយ: តូច រំលឹក
Apple នឹងចេញ Macbook Pro និង Air ថ្មីនៅដើមខែតុលា
RELATED ARTICLES