Wednesday, April 24, 2024
Homeបច្ចេកវិទ្យាAcer បង្ហាញមុខ ២​ស្មា​ត​ហ្វូ​ន Liquid Z6 និង Z6 Plus មុន IFA 2016

Acer បង្ហាញមុខ ២​ស្មា​ត​ហ្វូ​ន Liquid Z6 និង Z6 Plus មុន IFA 2016

តាមគេហទំព័រ Android Authority ក្រុមហ៊ុនកុំព្យូទ័រ Acer ទើបបញ្ចេញស្មាតហ្វូនថ្មី២ម៉ូដែល មុនពេលពិព័រណ៍ IFA 2016 ផ្លូវការចាប់ផ្តើម នោះគឺ Liquid Z6 និង Liquid Z6 Plus ។
ជាក់ស្តែង ឧបករណ៍ថ្មី២ នឹងត្រូវបានចេញលក់មុនដំបូងនៅទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ា ក្នុងខែវិច្ឆិកា (ចំពោះ Liquid Z6) និងខែធ្នូ (ចំពោះ Liquid Z6 Plus) ក្នុងតម្លៃរៀងគ្នា ១១៩អឺរ៉ូ និង ២៤៩អឺរ៉ូ ។
Liquid Z6 Plus គឺជាស៊េរីលំដាប់ខ្ពស់ជាង និងត្រូវបានក្រុមហ៊ុនសំដៅទៅលើផ្នែកខ្នាតមធ្យម ។ ទូរស័ព្ទបានបំពាក់អេក្រង់ ៥,៥អ៊ីញ Full HD ជាមួយផ្ទៃកញ្ចក់កោង 2.5D នៅផ្នែកខាងមុខ ឈីបអង្គប្រតិបត្តិការ Media Tek MT6753 ប្រាំបីបន្ទះ រ៉េម៣ជីកាបៃ អង្គចងចាំខាងក្នុង ៣២ជីកាបៃ (មានជំនួយកាតអង្គចងចាំ microSD) កាមេរ៉ាក្រោយ ១៣មេហ្គាភិចសែល កាមេរ៉ាមុខ ៥មេហ្គាភិចសែល ។ ចំណុចលេចត្រដែតរបស់ Liquid Z6 Plus គឺបន្ទះថ្មមានថាមពលឡើងដល់ 4000 mAh សន្យាផ្តល់ពេលវេលាប្រើប្រាស់យ៉ាងយូរ បើប្រៀបធៀបជាមួយបណ្តាឧបករណ៍ផ្សេង ។
ចំណែក Liquid Z6 មានតម្លៃថោកជាង និងការកំណត់រចនាសម្ព័ន្ធបានកំហិតចុះច្រើនគួរសម ជាមួយអេក្រង់៥អ៊ីញ HD ផ្ទៃកញ្ចក់កោង 2.5D នៅផ្នែកខាងមុខ ឈីបអង្គប្រតិបត្តិការ Media TEk MT6737 បួនបន្ទះ រ៉េម ១ជីកាបៃ អង្គចងចាំខាងក្នុង ៨ជីកាបៃ (មានជំនួយកាតអង្គចងចាំ microSD) កាមេរ៉ាក្រោយ ៨មេហ្គាភិចសែល កាមេរ៉ាមុខ ២មេហ្គាភិចសែល និងថ្ម 2000 mAh ។ អាចនិយាយថា បើប្រៀបធៀបជាមួយ Z6 Plus នោះ Liquid Z6 មិនមានចំណុចលេចត្រដែតគួរឲ្យមានតម្លៃណា បើធៀបជាមួយបណ្តាឧបករណ៍រួមផ្នែក ។
ស្មាតហ្វូនថ្មីទាំងពីរ នឹងដើរដោយ Android 6.0 Marshmallow ពេលតាំងលក់ ៕
ដោយ: តូច រំលឹក

RELATED ARTICLES