ឈ្វេងយល់ពីប្រវត្តិសង្គ្រាមចិននិងម៉ុងហ្គោលី
សិក្សាពីសង្គ្រាម៖ នៅដើម ឆ្នាំ១៩៤៦ ប្រទេសម៉ុងហ្គោលី និងសហភាព សូវៀតបាន បង្កើតជាថ្មីម្តង ទៀតនូវ សន្ធិសញ្ញាមិត្តភាពនៃពិធិការឆ្នាំ១៩៣៦ និងការជួយគ្នា ទៅវិញទៅមក ក្នុងរយៈពេល១០ឆ្នាំ ដែលកិច្ចព្រម ព្រៀងនេះជា ការធ្វើឲ្យ ម៉ុងហ្គោលអាចពង្រីក អំណាចខ្លួនបាន។
សូម្បីតែនៅ ក្នុងប្បញ្ញត្តិដែល មានចែងក្នុង កិច្ចព្រមព្រៀង នោះក៏រក្សាចំណុច សំខាន់ដូចគ្នា នឹងសន្ធិសញ្ញា ចាស់ដែរ ពោលគឺ អ្វីដែលមាននៅក្នុងសន្ធិសញ្ញា ពិធីការមួយនេះ បានប្រែក្លាយ ជាកិច្ចព្រមព្រៀង អន្តរជាតិផ្លូវ ការមួយនៅក្នុង ការជូនដំណឹង តាមផ្លូវតុលាការថា ដោយ សារតែចិនបានលះបង់ ការអះអាងពី អំណាចគ្រប់គ្រង របស់ខ្លួន ម៉ុងហ្គោល មានសមត្ថកិច្ចស្រប ច្បាប់ក្នុង ការកាន់កាប់កិច្ចការបរទេស ផ្ទាល់ខ្លួន របស់ខ្លួន។
ដូច្នេះទើប ម៉ុងហ្គោល បានបន្តរឹតចំណង ផ្នែកការពារជាតិ កាន់តែជិតស្និទ្ធិ ជាមួយនិង សហភាពសូវៀត ដូចជាការធ្វើ ឲ្យមានការជួយជ្រុមជ្រែង ពីយោធាសូវៀត ជាដើមក្នុងការ បង្កើតនូវការហ្វឹកហ្វឺន និងសម្ភារៈផ្សេងៗ។ ម្យ៉ាងទៀត សន្ធិសញ្ញា នេះបានលើកទឹកចិត្ត ដោយដាច់ អហង្ការក្នុងការ ប្រឆាំងរបប គូមិញតាង ឬគណៈបក្ស ជាតិនិយមចិន ក្នុងឆ្នាំ១៩៤៧ មានការកេណ្ឌកង ទ័ពជាច្រើននៅពេលមានការផ្ទុះ អំពើហិង្សាកើត ឡើងនិងជម្លោះ តាមបណ្តោយ ព្រំដែនម៉ុងហ្គោល និងចិនក្នុងតំបន់ ភ្នំ Altai ។
អ្នកស្រុក Kazakhs និង ម៉ុងហ្គោលបាន ប្រមូលផ្តុំ មនុស្សដោយការ ចលាចល ហើយសូវៀត បានអភិវឌ្ឍន៍ នូវរ៉ែមាស និងរ៉ែផ្សេងៗ ក្នុងតំបន់នានា ដែលចិនបាន សន្មត់ថាជា ផ្នែកមួយនៃ តំបន់ស៊ីនជាំង។
ពួកឧទ្ទាម Kazakhs បានប្រឆាំង និងរបបដឹកនាំ របស់ចិននិង ប្រកាសពីភាព ស្វយ័ត របស់ពួកគេ ក្នុងឆ្នាំ១៩៤៤ ដែលវា ទំនងជាមានការលើកទឹកចិត្តពី សំណាក់សហភាព សូវៀត តែទោះជាយ៉ាង ណាចិនបាន ផ្លាស់ប្តូរការ គ្រប់គ្រងលើ តំបន់ស៊ីនជាំង ឡើងវិញក្នុងឆ្នាំ១៩៤៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា