សិក្សាពីកិច្ចការជំនួញអន្តរជាតិ
ច្បាប់ជំនួញពិភពលោក៖ គំនិតនៃការ បង្កើតច្បាប់ ពាណិជ្ជកម្មអន្តរជាតិ គឺដើម្បីផ្តល់ នូវមធ្យោបាយ ងាយស្រួល ក្នុងការ ឈ្វេងយល់ឲ្យកាន់តែច្បាស់ ពីភាពស្មើមុខ ស្មើមាត់គ្នា ក្នុងការប្រកប មុខជំនួញលើឆាក អន្តរជាតិ។មិនតែ ប៉ុណ្ណោះវា គឺជាស្តង់ដារ ក៏ដូចជា បទដ្ឋាន នៃមូលដ្ឋានគ្រឹះ ក្នុងការអនុវត្ត ពាណិជ្ជកម្មនៅ ទូទាំងពិភពលោក ទាំងមូលផងដែរ។ មួយវិញទៀត វាមាននាទី ជាការ ពង្រីកនូវភាព ចំណុះឲ្យគ្នា ទៅវិញទៅមក នៃការធ្វើជំនួញ លើសកលលោក។
ក/ប្រវត្តិ
នៅពេល ដែលសហរដ្ឋអាមេរិក ឈ្នះសង្គ្រាម លោកលើទី២ ខ្លួនបានរិះរក មធ្យោបាយ ផ្សេងៗក្នុងការធ្វើ ឲ្យទៅជាគំរូ ឬស្តង់ដារ តែមួយនៅក្នុងការ អនុវត្តពាណិជ្ជកម្មនៅ ទូទាំងពិភពលោក ជាពិសេសក្នុង តំបន់អឺរ៉ុប ដែលត្រូវបាន ហែកហួរដោយ ភ្លើងសង្រ្គាម។បទដ្ឋានច្បាប់ នានាត្រូវបាន លើកយក មកធ្វើការប្រតិបត្តិ តាមរយៈប្រព័ន្ធ ពាណិជ្ជកម្ម ដែលគ្រប់គ្រង ដោយជនជាតិ អាមេរិក ដែលបានស្វែងរក មធ្យោបាយ បង្កើតឡើងនូវ របបពាណិជ្ជកម្ម ពិភពលោក ដោយការប្រើប្រាស់ មូលដ្ឋាន រូបិយប័ណ្ណ ជាដុល្លារអាមេរិក។
ខ/ តួនាទី
ច្បាប់ពាណិជ្ជកម្ម អន្តរជាតិគឺជា បញ្ហាមួយនៃ ចំណាប់អារម្មណ៍ ផ្ទាល់ខ្លួន។ វាមានមុខងារ ក្នុងការរៀប ចំទម្រង់ ច្បាប់តែ មួយ ដែលគ្រប់គ្រងលើការ សន្សំសំចៃ ថវិកាក្នុង កិច្ចការជំនួញ អន្តរជាតិ តាមរយៈការធ្វើ ឲ្យមានភាព ងាយស្រួល ក្នុងភាព ស្មុគស្មាញនៃការចំណាយ។ ប្រសិនជាក្រុម ហ៊ុនមួយចាំ បាច់ត្រូវតែ បញ្ជាក់អំពី តួនាទីរបស់ខ្លួន ផ្អែកតាមរចនា សម្ព័ន្ធ ផ្លូវច្បាប់ របស់រដ្ឋ នីមួយៗ ការចំណាយ លើការធ្វើ ពាណិជ្ជកម្ម លើឆាក អន្តរជាតិនឹង ត្រូវចាយវាយ ថវិកាកម្រិត ខ្ពស់បំផុត។ហេតុដូច្នេះ ហើយការ បង្កើតគម្រោងច្បាប់ អន្តរជាតិនេះ ឡើងគឺសន្សំ បានទាំងពេល វេលានិង ប្រាក់កាក់ ថែមទៀតផង។
គ/ប្រភព
ច្បាប់ពាណិជ្ជកម្ម អន្តរជាតិមាន ប្រភពបី ទៅបួនសំខាន់ៗ សម្រាប់ធ្វើ ជាមូលដ្ឋាន ក្នុងការ ធ្វើនីតិកម្ម។ ជាបឋមគឺគ្រឹះ ស្ថានហិរញ្ញវត្ថុធំៗដែលជាឆ្អឹង ខ្នងនៃច្បាប់នេះ រួមមាន អង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (WB) ដែលជា អ្នកតាក់ តែងមូលដ្ឋាន គ្រឹះនៃការ អនុវត្ត ពាណិជ្ជកម្ម អន្តរជាតិ។ ជាងនេះទៅ ទៀតមានអង្គការ ក្នុងតំបន់ ជាច្រើន ដូចយ៉ាង សហគមអឺរ៉ុប (EU) សហគមអារ៉ាប់ និង សមាគមប្រជាជាតិ អាស៊ីបូព៌ា (AEAN) ។បន្ថែមលើនេះ រួមមាន បណ្តារដ្ឋ មានឥទ្ធិពលនានាដូច ជាសហ រដ្ឋអាមេរិក រដ្ឋអ្នកផលិត ប្រេងនិងចិនដែលជា អ្នកដើរតួនាទី ដ៏សំខាន់ ក្នុងការធ្វើឲ្យ មានរូបរាង ឡើងនូវនីតិកម្មនៃច្បាប់ ពាណិជ្ជកម្ម អន្តរជាតិ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា