ឈ្វេងយល់ពីប្រវត្តិសង្គ្រាមអេហ្ស៊ីប
ចម្បាំងដណ្តើម កាន់កាប់ហ្ស៊ីប របស់ណាប៉ូឡេអុង(១៧៩៨–១៨០១) ជាផ្នែកមួយនៃ សង្រ្គាមបដិវត្តន៍ របស់បារាំង កងទ័ពបារាំង ដែលដឹកនាំ ដោយ ណាប៉ូឡេអុង បានច្បាំងឈ្នះ ចក្រភពទួរគី និងបានដណ្តើម យកអេហ្ស៊ីប មកកាន់កាប់។
បដិវត្តន៍អេហ្ស៊ីប(១៨០៣–១៨០៥) ការប្រើ អំពើហិង្សា នយោបាយ មួយបានហ៊ុំព័ទ្ធលេប យកអេហ្ស៊ីប ដែលហេតុការនោះ ជាការដឹកនាំបះ បោររបស់លោក Muhammed Ali ដែលជា អ្នករដ្ឋការឬ អ្នកមាន ឈ្មោះបោះ សំឡេងម្នាក់ របស់អេហ្ស៊ីប ។
សង្គ្រាមអង់កាឡូ–អេហ្ស៊ីប (១៨០៧) តាមរយៈការ ស្វែងរកផ្លាស់ ប្តូរឬជំនួស តំណែងរបស់ លោក Ali ជាមួយនិងអ្នកក្តោបក្តាប់ អំណាចដែលនៅ ក្រោមបង្គាប់ ចក្រភព អង់គ្លេស អង់គ្លេសបាន ដឹកនាំទ័ពជិត ៥.០០០នាក់ ចូលឈ្លាន ពាននៅថ្ងៃ១៧មីនា ឆ្នាំ១៨០៧។ ទ័ពអង់គ្លេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ A. Mackenzie Fraser បានដណ្តើម បានក្រុង Alexandria ។
ការសម្លាប់រង្គាល ពីសំណាក់ លោក Ali លើក្រុម Mamelukes (១៨១១) ដើម្បីនឹងពង្រឹងអំណាច របស់លោកជាអ្នក ដឹកនាំ អេហ្ស៊ីប លោក Muhammed Ali បាន សម្លាប់មេដឹក ក្រុម Mameluke (បក្សពួក អតីតសមាជិក យោធា ដែលមានប្រភព ដើមជាវណ្ណៈ ទេសករមក ពីទួរគី) និងបើកការវាយ ប្រហារ សម្លាប់យ៉ាង រង្គាលលើ ទាហាន Mameluke និងជំនួស កន្លែងពួក គេកាន់ កាប់ដោយ កងទ័ពស៊ី ឈ្នួលរបស់អាល់បានី។ (នៅមានត)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា