ព័ត៌មានទាន់ហេតុការណ៍បំផុត
ឥណ្ឌា៖ នាយករដ្ឋមន្ត្រី ឥណ្ឌាលោក Narendra Modi បានថ្លែង នៅថ្ងៃសៅរ៍នេះ ថារដ្ឋាភិបាល នឹងផ្តល់ ឥណទាន កន្លះប៊ីលាន ដុល្លារដល់ប្រទេស វៀតណាម សម្រាប់កិច្ចសហ ប្រតិបត្តិការ ក្នុងវិស័យ ការពារជាតិ ដែលនេះគឺជា សញ្ញាថ្មីមួយ នៃការរឹត ចំណង កាន់តែជិតស្និទ្ធថែមទៀត រវាងប្រជាជាតិទាំងពីរ នៅក្នុងជម្លោះបែកចែក ទឹកដីជាមួយចិន។
ឥណទានដែល ផ្តល់ឲ្យពីសំណាក់ លោក Modi ជានាយក រដ្ឋមន្ត្រីដំបូងគេ បង្អស់របស់ឥណ្ឌា ដែលធ្វើដំណើរ ទស្សនកិច្ចទៅកាន់វៀតណាម ក្នុងអំឡុងពេល១៥ឆ្នាំ នេះ គឺស្ថិតក្នុងចំណោម កិច្ចព្រមព្រៀង លើកិច្ចសហ ប្រតិបត្តិការចំនួន១២ ដែលលោកបានចុះហត្ថលេខា ក្នុងទីក្រុងហាណូយ ជាមួយនិង សមភាគីវៀតណាម គឺលោក Nguyen Xuan Phuc ។
គួរបញ្ជាក់ថា វៀតណាមគឺ ស្ថិតក្នុងចំណោម ប្រជាជាតិដែល កសាងកម្លាំង យោធាខ្លាំង ក្លាមួយដែល ក្រុមអ្នកវិភាគ និយាយថាជាអ្នកក្បែរខាងមួយ ដែលធ្វើឲ្យ ចិនញញើត ក្នុងការពោល អះអាងក្នុង ពេលដែលគូ ប្រជែងរបស់ ខ្លួនកំពុង ចាក់គ្រឹះនៅតំបន់សមុទ្រចិន ខាងត្បូង។